ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រឺត! កំពុង​ជី​រណ្តៅ​ដៅ​ដាំ​បង្គោល​ព័ទ្ធ​ចំការ ស្រាប់តែ​ឃើញ​គ្រាប់​បែក​ដ៏​ធំ​​​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គ្រាប់បែក​ដ៏​ធំ​មួយ​ស​ទម្លាក់​ពី​យន្តហោះ​មួយ​គ្រាប់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ដី​ចម្ការ​របស់​កសិករ​ម្នាក់ ខណៈ​គាត់​ជីករណ្តៅ​ដី​ដាំ​បង្គោលរបង​ព័ទ្ធ​ចម្ការ ។ ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ជូនដំណឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​កោះ​ពាក់​ដើម្បី​ជួយ​អន្តរាគមន៍ ។ ការ​ប្រទះ​ឃើញ​គ្រាប់បែក​​នេះ…

ខេត្តរតនគិរី ៖ គ្រាប់បែក​ដ៏​ធំ​មួយ​ស​ទម្លាក់​ពី​យន្តហោះ​មួយ​គ្រាប់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ដី​ចម្ការ​របស់​កសិករ​ម្នាក់ ខណៈ​គាត់​ជីករណ្តៅ​ដី​ដាំ​បង្គោលរបង​ព័ទ្ធ​ចម្ការ ។ ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ជូនដំណឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​កោះ​ពាក់​ដើម្បី​ជួយ​អន្តរាគមន៍ ។ ការ​ប្រទះ​ឃើញ​គ្រាប់បែក​​នេះ គឺ​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០​កន្លង​មក ស្ថិត​ក្នុងភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក់ ស្រុក​វើ​ន​សៃ​។

ម្ចាស់​ចម្ការ​ដែល​ប្រទះ​ឃើញ​នេះ​ឈ្មោះ លុយ ជឺ​ញ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ បាន​រាយការណ៍
ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​កោះ​ពាក់ ហើយ​ក៏​បាន សហការ​ជាមួយ​អង្គការ NPA ទៅ​ត្រួតពិនិត្យ​ដល់ទី​កន្លែង​ភ្លាម​ៗ ។

ប្រភព​ពី​សមត្ថកិច្ច​និង​មន្ត្រី​អង្គការ NPA ដែល​ទៅ​ត្រួតពិនិត្យ​និយាយ​ថា គ្រាប់បែក​នេះ​ជា​ប្រភេទ​គ្រាប់​MK-៨២ ឬ​ហៅ​បែប​សាមញ្ញ​ថា គ្រាប់បែក​B-៥២ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ។

ក្រោយ​ពី​ការ​ពិ​និ​ត​រួចរាល់ ក៏​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ដាក់​បម្រាម​ជុំវិញ​ទីនោះ​ដើម្បី​រង់ចាំ​ក្រុម​ជំនាញ​បច្ចេកទេស​ខាង​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​របស់​អង្គការ​NPA ដែល​នឹង​មក​ដល់ក្នុង​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​ទើប​ចាត់កា​បន្ត ។

តាម​ប្រវត្តិ​នៃ​សង្គ្រាម​នា​ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ ការ​ទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ​B-៥២ របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៧៣ ដើម្បី​គាំទ្រ​ទាហាន​សេនាប្រមុខ លន់ ន​ល់ ។ គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​នេះ បាន​បន្សល់​ទុក​កប់​ក្នុង​ដី​ជា​ច្រើន​កន្លែង ដែល​គ្រាប់​បែប​នេះ​១​គ្រាប់​មាន​ទម្ងន់​២២៧​គីឡូក្រាម ។

បើ​តាម​តួលេខ​របស់​អង្គការ​ស៊ី​ម៉ាក់ ចាប់ពី​ដើមឆ្នាំ​១៩៦៣ ដល់​ដើមឆ្នាំ​១៩៧៥ សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ចំនួន​២​លាន​៨​សែន​តោន និង​គ្រាប់បែក​គីមី​ផង​ដែរ ។ ទិន្នន័យ​នេះ បានការ​ឯកភាព​ពី​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន នៅ​ឆ្នាំ​២០០០ និង​បាន​បញ្ចេញ​ឯកសារ​នេះ​ជា​ចំហ​ផង​ដែរ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ