កីឡាករ៥នាក់វិជ្ជមានកូវីដ១៩ នៅក្របខ័ណ្ឌ La Liga និង Segunda Division
ប្រទេសអេស្ប៉ាញ ៖ ក្របខ័ណ្ឌ La Liga បានបញ្ជាក់ថាកីឡាករចំនួន ៥ នាក់ដែលលេងក្នុងក្របខ័ណ្ឌ La Liga…
ប្រទេសអេស្ប៉ាញ ៖ ក្របខ័ណ្ឌ La Liga បានបញ្ជាក់ថាកីឡាករចំនួន ៥ នាក់ដែលលេងក្នុងក្របខ័ណ្ឌ La Liga…
ប្រទេសអេស្ប៉ាញ ៖ ក្របខ័ណ្ឌ La Liga បានបញ្ជាក់ថាកីឡាករចំនួន ៥ នាក់ដែលលេងក្នុងក្របខ័ណ្ឌ La Liga និងក្របខ័ណ្ឌលំដាប់ទី២ Segunda División បានបង្ហាញសញ្ញាវិជ្ជមានចំពោះវីរុសកូវីដ-១៩ ។
ជាមួយនឹងការអនុវត្តតាមគោលនយោបាយ របស់រដ្ឋាភិបាលអេស្ប៉ាញ កីឡាករបាល់ទាត់អាជីពទាំងអស់នៅក្របខ័ណ្ឌ La Liga និង Segunda Division កំពុងត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ មុនពេលវិលត្រឡប់ចូលជំរំហ្វឹកហាត់វិញ ដើម្បីមានលទ្ធភាពបន្តការប្រកួតប្រជែងសម្រាប់រដូវកាលនេះវិញ ។
La Liga បានបញ្ជាក់ថាកីឡាករ ៥ នាក់ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ក្នុងនោះ ២នាក់មិនត្រូវបានបញ្ចេញឈ្មោះ ស្របតាមច្បាប់ការពារទិន្នន័យនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែល ៣នាក់ផ្សេងទៀតមកពីក្លិប Real Betis បន្ទាប់ពីក្លិបនេះបានប្រកាសថាអ្នកចាំទី Joel Robles, ខ្សែបម្រើស្លាប Alfonso Pedraza និងខ្សែប្រយុទ្ធ Juanmi Jimenez បានឆ្លងវីរុសនេះ ។
បច្ចុប្បន្នកីឡាករទាំងនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីបន្តការតាមដាន និងព្យាបាល ។ ស្ថាប័នបានបន្ថែមទៀតថា ពួកគេក៏នឹងផ្តល់ការធ្វើតេស្តដល់ក្រុមគ្រួសាររបស់កីឡាករ ដែលឆ្លងវីរុសនេះផងដែរ ។
ក្លិបជាច្រើនបានចាប់ផ្តើមការហ្វឹកហាត់របស់ខ្លួនឡើងវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាយូរ ។
ដោយឡែកលោក Javier Tebas ប្រធាន La Liga បានកំណត់យកថ្ងៃទី ១២ ខែ មិថុនា ជាថ្ងៃដែលបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញអាចវិលត្រឡប់មកវិញ ប៉ុន្តែលោកក៏បានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងគឺស្ថិតលើការសម្រេចិត្តរបស់រដ្ឋាភិបាល និងអាជ្ញាធរដែលពាក់ព័ន្ធ ។
ប្រទេសអេស្ប៉ាញគិតត្រឹមថ្ងៃទី ១១ ខែ ឧសភា មានករណីឆ្លងវីរុសកូវីដ-១៩ចំនួន ២៦៤,៦៦៣ ករណី និងមានមនុស្សស្លាប់សរុបចំនួន ២៦,៦២១ នាក់ស្របពេលដែលអ្នកជាសះស្បើយមានចំនួន ១៧៦,៤៣៩ នាក់ ៕
ចែករំលែកព័តមាននេះ