ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​របស់ Tesla ៖ ខ្ញុំ​មិនមែន​ជា​ហ្វេ​ន​របស់​មហាសេដ្ឋី Buffett ទេ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX មិន​ដែល​អៀនខ្មាស់​ក្នុង​ការ​ចែករំលែក​គំនិត​របស់​លោក​លើ​មហាសេដ្ឋី…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX មិន​ដែល​អៀនខ្មាស់​ក្នុង​ការ​ចែករំលែក​គំនិត​របស់​លោក​លើ​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ទេ ។ លោក​ធ្លាប់​និយាយ​ថា​យុទ្ធសាស្ត្រ​ក្នុង​ការ​វិនិយោគ​របស់​លោក​បា​ហ្វេ​ត​ពិតជា​ស្រែ​ថែម​ទៀត​ផង ។

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មកនេះ លោក​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​លោក​មិនមែន​ជា​អ្នកគាំទ្រ​លោក បា​ហ្វេ​ត ទេ ប៉ុន្តែ​ការងារ​របស់​លោក បា​ហ្វេ​ត ពិតជា​មាន​សារៈសំខាន់​ពិតមែន ។

លោក ម៉ាស បាន​បកស្រាយ​ថា ការងារ​របស់​លោក បា​ហ្វេ​ត ក្នុង​នាម​ជា​វិនិយោគិន គឺ​ការ​ព្យាយាម​សម្រេចចិត្ត​ថា «​រវាង​កូកាកូឡា និង​ភេ​ប​ស៊ី តើ​ក្រុមហ៊ុន​មួយ​ណា​គួរ​ទទួល​បានការ​វិនិយោគ​ច្រើន​ជាង?​» ។ លោក​បាន​បន្ត​ថា វា​ពិតជា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​វា​នៅ​តែ​ជា​រឿង​សំខាន់​ក្នុង​ការ​ពិចារណា ។

យោង​តាម​គំនិត​របស់​លោក ម៉ាស សេដ្ឋកិច្ច​ត្រូវការ​មនុស្ស​ជំនាញ​ផ្នែក​ច្បាប់ និង​គណនេយ្យ​ដូច​លោក បា​ហ្វេ​ត មិន​ច្រើន​ទេ តែ​សេដ្ឋកិច្ច​ត្រូវការ​មនុស្ស​បង្កើត​ផលិតផល​ថ្មី​ៗ​ច្រើន ។ លោក​បាន​បន្ត​ថា មនុស្ស​ជា​ច្រើន​បាន​ស្អប់​មហាសេដ្ឋី និង​គិត​ថា​វា​មិនល្អ​ទេ​ពេល​ដែល​ប្រទេស​មាន​មហាសេដ្ឋី ប៉ុន្តែ​លោក​មិន​យល់​ស្រប​នឹង​ទស្សនៈ​នេះ​ឡើយ ។

សម្រាប់​លោក បា​ហ្វេ​ត វិញ លោក​ធ្លាប់​បើកចំហ​រថា​លោក ម៉ាស នៅ​មាន​ផ្នែក​ច្រើន​ទៀត​ដែល​ត្រូវ​រៀនសូត្រ​បន្ថែម ជា​ពិសេស​ទាក់ទិន​នឹង​ការ​ចែករំលែក​គំនិត​លើ​ប្រព័ន្ធ​សង្គម​ជាដើម ប៉ុន្តែ​លោក​បា​ហ្វេ​ត​ធ្លាប់​បាន​និយាយ​ថា​លោក ម៉ាស ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់ ។

លោក បា​ហ្វេ​ត ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៨ ថា លោក​ព្យាយាម​ធ្វើ​អ្វីមួយ​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​មួយ​កាន់តែ​ល្អ​ប្រសើរ ហើយ​ខ្ញុំ​កោតសរសើរ​លោក​ត្រង់​ចំណុច​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ