ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​នៅ Premier League បន្ត​រក​ឃើញ​កីឡាករ​ឆ្លង​វីរុស​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ កីឡាករ​ទី​៣ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ក្នុង​ក្រុម Brighton នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល Premier League ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ។…

ប្រទេស​អង់គ្លេស​ ៖ កីឡាករ​ទី​៣ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ក្នុង​ក្រុម Brighton នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល Premier League ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ ត្រូវ​បាន​ក្លិប​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​១៤ ថ្ងៃ បន្ទាប់​ពី​ទទួល​បានការ​ធ្វើតេស្ត​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​កីឡាករ​២​នាក់​ដំបូង​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន ចាប់តាំងពី​មានការ​ផ្ទុះ​ឡើងជា​លើក​ដំបូង​នៃ​វីរុស​នេះ ។

ក្លិប Brighton បាន​បញ្ជាក់​ថា​ក្លិប​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​កីឡាករ​របស់​ខ្លួន ធ្វើការ​ហ្វឹកហាត់​រៀង​ៗ​ខ្លួន​ជា​លក្ខណៈ​បុគ្គល នៅ​ឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល American Express Elite Football Performance របស់​ខ្លួន​ដដែល ដោយ​ស្ថិត​ក្រោម​ការ​រឹត​បន្តឹង​វិធានការ​សុវត្ថិភាព​សុខភាព និង​អនាម័យ ។

ដោយឡែក​លោក Paul Barber នាយក​ប្រតិបត្តិ​របស់​ក្លិប Brighton បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា «​វា​គឺជា​ក្តី​បារម្ភ​មួយ ។ ទោះបីជា​វិធានការ​ទាំងអស់ ដែល​យើង​បាន​អនុវត្ត​តាម​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន ដោយ​កីឡាករ​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​ក៏​ដោយ ក៏​កីឡាករ​របស់​យើង​នៅ​តែ​តេស្ត​បង្ហាញ​សញ្ញា​វិជ្ជមាន​សម្រាប់​វីរុស​នេះ​» ។

រំលឹក​ជូន​ថា ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី១៣ ខែ មីនា ប៉ុន្តែ​ការ​ពិភាក្សា​នៅ​តែ​បន្ត ក្នុង​គោលបំណង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ​នៅ​ខែមិថុនា ដើម្បី​បញ្ចប់​ការ​ប្រកួត​ចំនួន​៩​ប្រកួត​ដែល​នៅ​សេសសល់​ក្នុង​រដូវ​កាល​នេះ ។

គិត​មក​ទល់​ថ្ងៃ​ទី​១១ ខែ ឧសភា ប្រទេស​អង់គ្លេស​មាន​ករណី​ឆ្លង​វីរ​សុ​កូ​វី​ដ​-១៩ មាន​ចំនួន​២១៩,១៨៣ នាក់ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​​បាត់បង់ជីវិត​​សរុប​ចំនួន៣១,៨៥៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ