ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត​ហ្វ​ដ នៅ​ស្រុក​កោះធំ ភិនភាគ​ដូច​រថយន្ត​(​ខ​.​ម​)​បុក​កម្មករ​ស្លា.ប់ម្នាក់

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ រថយន្ត​ម៉ាក​ហ្វ​ដ​មួយ​គ្រឿង (​ស្លាក​លេខ​ត្រូវ​បាន​គេ​ដោះ​ចេញ​) ដែល​មាន​ភិនភាគ​ដូច​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បុក​កម្មករ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០០៤ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកណ្ដាល ប្រទះ​ឃើញ​នៅ​ចំណុច ភូមិ​ព្រែក​ប៉ិ…

ខេត្តកណ្ដាល ៖ រថយន្ត​ម៉ាក​ហ្វ​ដ​មួយ​គ្រឿង (​ស្លាក​លេខ​ត្រូវ​បាន​គេ​ដោះ​ចេញ​) ដែល​មាន​ភិនភាគ​ដូច​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បុក​កម្មករ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០០៤ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកណ្ដាល ប្រទះ​ឃើញ​នៅ​ចំណុច ភូមិ​ព្រែក​ប៉ិ ឃុំ​កោះធំ​ខ ស្រុក​កោះធំ ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ ។

មន្ត្រី​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ម៉ាក​ហ្វ​ដ មាន​ប័ណ្ណ​សម្គាល់​យានយន្ត ខម ០២-៤៦០៤ ដែល​រថយន្ត​ខាងលើ​នេះ មាន​ភិនភាគ ដូច​រថយន្ត​បុក​កម្មករ​ស្លាប់​នៅ​ផ្លូវ​២០០៤ កាលពី យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ ។

បច្ចុប្បន្ន សមត្ថកិច្ច បាន​យក​រថយន្ត​នេះ​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ត្រៀម​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​ច្បាប់ ។

សូម​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​ផ្លូវ​២០០៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​រថយន្ត​ម៉ាក​ហ្វ​ដ ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ​១​គ្រឿង បាន​បើក​ម៉ូតូ​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធ័ម តែ​ភ្លាម​ៗ​នោះ រថយន្ត​បង្ក​បាន​បើក​គេច​ពី​កន្លែង​កើតហេតុ តែ​យ៉ាងណា​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ថា មានឈ្មោះ ឈុ​ន សា​រ៉េ​ត ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ ។ ចំណែក​សព​ជន​រង​គ្រោះ​មានឈ្មោះ វង រ​ដ្ឋា កម្មករ​រោងចក្រ មាន​លំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ