រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានរងក្នុងអំពើហិង្សាពីសំណាក់ស្ត្រី២នាក់បងប្អូន ដែលជាអ្នកជំពាក់ប្រាក់គាត់ជេរប្រទេចនិងថែមទាំងយកកាំបិតមកដេញកាប់លើគាត់ថែមទៀត ក្នុងពេលដែលគាត់មកទារ ប្រាក់ដែលទាំង២នាក់ជំពាក់ ។ នេះបើយោតាមផេកអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងទៀតថា ស្ត្រីដៃដល់ទាំង២នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង០៧និង៣០នាទីថ្ងៃទីទី០៩ ឧសភា នៅចំណុចកើតហេតុក្នុងផ្សារកំពង់កន្ទួត ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
ស្ត្រីសង្ស័យទាំង២នាក់ ១-ឈ្មោះ សោម ចាន់លីនអាយុ៣៦ឆ្នាំ ជាលក់បាយ មានទីលំនៅភូមិ ដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះ សោម ចាន់រី អាយុ៣៩ឆ្នាំ ជាលក់បាយ មានទីលំនៅភូមិដេីមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល ។ វត្ថុតាងចាប់យកកាំបិតបុ័ងតោដងឈើផ្លែដែកពណ៌ស១ប្រវែង ២៨សង្ទីម៉ែត្រ, អាវដៃវែងចំនួន១ ពណ៌ផ្កាចំរុះ ដាច់ឡេវនិងដាច់ខ្សែបូ ។ ដោយឡែក ស្ត្រីរងគ្រោះឈ្មោះញឹម ប៉ាច អាយុ៦១ឆ្នាំ មានទីលំនៅភូមិក្រាំង ក្រូចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទាក់ទិននឹងហេតុការណ៍ដែលបានកើតរឿងនេះ គឺបន្ទាប់ពីស្ត្រីជាជនរងគ្រោះ បានមកទារប្រាក់ពីពួកគេជំពាក់ចំនួន២០០ដុល្លារ ។ នៅពេលកំពុងតែទារប្រាក់នោះ ធ្វើឱ្យស្ត្រីម្នាក់ខឹង បានយកកាំបិតប៉័ងតោមកគំរាមប្រើហិង្សា ហើយស្ត្រីម្នាក់ទៀតបានប្រើពាក្យសម្តីថា «ង៉ែងៗ»ជេរពេញៗមាត់ទៅលើស្ត្រីម្ចាស់បំណុលដែលជាជនរងគ្រោះ ។
បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បានទទួលបានពាក្យបណ្តឹង និងបានចុះដល់ចំណុចកើតហេតុ ដើម្បីឃាត់ខ្លួនស្ត្រីសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានចាត់ការតាមនីិតិវិធី ។
ចែករំលែកព័តមាននេះ