ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាង​ដែរ! គ្រូ​បង្រៀន២​នាក់​បង្កើត​កសិដ្ឋានដាំបន្លែ​ ​ក្រោយសាលាត្រូវផ្អាក​ដោយ​កូវីដ​​១៩ (មានវីដេអូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ ម្យ៉ាង​ក្នុង​ប្រទេសកម្ពុជា​ក៏បាន​បិទ​សាលា​រៀន​ទាំង​រដ្ឋ​និង​ឯកជន​​ ដោយសារផ្ទុះជំងឺកូវីដ​១៩នោះ ស្រប​​ពេល​ទំនេរ​ពី​ការងារបង្រៀន​ ​​គ្រូបង្រៀន​សាលា​ឯកជន​២​នាក់​ដែល​ជា​មិត្ត​ភក្តិនឹង​គ្នា និង​មាន​​ព្រំដីជាប់គ្នា​សរុប​១៦​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ​បាន​​នាំ​គ្នា​បង្កើត​​​កសិដ្ឋាន​​ដាំ​បន្លែ​​ជា​លក្ខ​ណៈគ្រួសា​​រ ដោយ​ដាំ​ដុះ​បន្លែបង្ការ​​សម្រាប់​ទទួលទាន​ផង…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ ម្យ៉ាង​ក្នុង​ប្រទេសកម្ពុជា​ក៏បាន​បិទ​សាលា​រៀន​ទាំង​រដ្ឋ​និង​ឯកជន​​ ដោយសារផ្ទុះជំងឺកូវីដ​១៩នោះ ស្រប​​ពេល​ទំនេរ​ពី​ការងារបង្រៀន​ ​​គ្រូបង្រៀន​សាលា​ឯកជន​២​នាក់​ដែល​ជា​មិត្ត​ភក្តិនឹង​គ្នា និង​មាន​​ព្រំដីជាប់គ្នា​សរុប​១៦​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ​បាន​​នាំ​គ្នា​បង្កើត​​​កសិដ្ឋាន​​ដាំ​បន្លែ​​ជា​លក្ខ​ណៈគ្រួសា​​រ ដោយ​ដាំ​ដុះ​បន្លែបង្ការ​​សម្រាប់​ទទួលទាន​ផង និង​លក់​​ផង​ ដែល​​មើលទៅ​គួរ​ឱ្យ​កោត​ស​រសើរ​។

​បន្លែ​ក្នុង​កសិដ្ឋាន​របស់​លោកគ្រូ​ទាំង​២​នាក់​ខាងលើ​ គេ​ឃើញ​មានដាំដូចជា ​ន​នោ​ង​, ​ស្អំ​, ល្ហុង, ត្រប់​, ​ដើម​អង្គាដី​ និង​បន្លែ​រួម​ផ្សំ​មួយ​ចំនួន​ទៀត​ ។ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​​ផ្លែ​ន​នោ​​ងដែលពួកគាត់ដាំមានរាងទ្រវែងៗ​​មើលទៅ​គួរ​ឱ្យ​គយគន់​ និង​ចង់បេះយកទៅធ្វើម្ហូបដើម្បីទទួលទាន ហើយ​ទ្រើង​នីមួយ​ៗ​អាច​ដើរ​ខាងក្រោម ​ឬ​ចង​អង្រឹង​អង្គុយ​លេង​ទាំងថ្ងៃទាំងយប់​បាន​ថែម​ទៀត​។​

ក្រៅពីដាំ​​ដំណាំ​ជា​លក្ខ​ណៈគ្រួសា​ លោកគ្រូ​ទាំង​២​នាក់​ក៏​បាន​បង្កើត​ថ្នាល​បណ្តុះ​កូន​ឈើ​ដូច​ជា​ ដើម​គ្រញូង​, បេង​, ធ្នង់​, ​ឈើទាល​, សុ​ក្រំ​, ជ្រេ​ស​, ត្រាច​, ស្តៅ​, នាងនួន​, ស្លា​, ផ្កាស្បៃរឿង​ និង​ដើម​ព្រិច​ ដើម្បី​លក់​ទៀត​ផង​។

​លោកគ្រូ​សុធា​ សេរី​ ហៅ​គ្រូ​ច​យ​ចៃ​ឌី ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​ជា​ម្ចាស់​កសិដ្ឋាន​ដាំបន្លែ​ខាងលើ​​បាន​ប្រាប់ឱ្យដឹង​​ថា ​មុន​ផ្ទុះជំងឺកូវីដ​១៩ ​ដី​របស់​គាត់​​និង​មិត្ត​ភក្តិ​ម្នាក់​ទៀត​​មាន​ព្រំជាប់គ្នា​ ក្នុងម្នាក់​ៗមានដីទំហំ៨ម៉ែត្រគុណ​២០ម៉ែត្រ នៅ​ទំនេរ​ សូ​ម្បី​របង​ក៏គ្មាន​ផង ​លុះ​​ជំងឺ​កូវីដ​១៩ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​​ពិភពលោក​​មានការ​ព្រួ​យបារ​ម្ភ​ ម្យ៉ាង​ទៀត​ខ​ណៈរាជរដ្ឋាភិបាល​ប្រកាសបិទ​សាលា​ទូ​ទាំង​ប្រទេស​ទាំងស្រុង ​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​​ប្រភេទនេះ ​គាត់​និង​មិត្ត​ភក្តិម្នាក់ទៀតក៏​​បាន​នាំ​គ្នា​បង្កើត​កសិដ្ឋានដាំបន្លែ​​នេះ​ឡើង​។​

លោកគ្រូ​ខាងលើ​បន្ត​ថា​ សម្រាប់​កូន​ឈើ​ដែល​បណ្តុះ​ដើម្បី​លក់​ចម្រុះ​ទាំងអស់​មាន​ជិត​៣០០០​ដើម ​ហើយ​​លក់​ចេញ​ក្នុង​​១​ដើម​តម្លៃ​១​ដុល្លា​រ ​ពេល​នេះ​មាន​អ្នក​ក​ុំម្ម៉​ង់​ទុក​ខ្លះ​ៗ​ហើយ​ដែរ​។

លោកគ្រូ​ខាងលើបាន​បន្ត​ទៀត​ថា ​ដើម្បី​ឲ្យ​ដំណាំ​ទាំងនេះ​ទទួល​បាន​ផ្លែផ្កា​និង​ផល​ល្អ​ លោកគ្រូ​ទាំង​២​ក៏​បាន​បង្កើត​ជីកំប៉ុស​្ត និង​ជី​សាំង​យោគ​រស្មី​ព្រះអាទិត្យ​ដោយ​ខ្លួនឯង​ មិន​ប្រើ​ជីគីមី​ឡើយ​។​ មិន​តែ​ប៉ុ​ណ្ណោះ​ ពួក​គាត់​កំពុង​ធ្វើ​ទ្រើង​បន្លែ​ដើម្បី​ដាំ​បន្ថែម​ទៀត​ឲ្យ​ពេញ​ដី​ និង​កំពុង​ធ្វើ​ទ្រុង​ដើម្បី​ចិញ្ចឹម​មាន់​ទៀត​ផង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ