ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងឡើងគំហុក ក្នុង​អាកាស​ធាតុ​ក្តៅ​​ហែង​

3 ឆ្នាំ មុន
  • ប៉ោយប៉ែត

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ក្រោយ​អាកាសធាតុ​ហាក់​ក្តៅ​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ ស្រាប់តែនៅ​​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ ​ឧសភា​នេះ ផ្ទៃមេឃបានប្រែមកជា​​ខ្មៅ​​ និង​គ្មាន​ពន្លឺ​ថ្ងៃ​នោះទេ ស្ថិតនៅទូទាំងក្រុងប៉ោយប៉ែត ។ គួរ​រំលឹកថា…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ក្រោយ​អាកាសធាតុ​ហាក់​ក្តៅ​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ ស្រាប់តែនៅ​​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ ​ឧសភា​នេះ ផ្ទៃមេឃបានប្រែមកជា​​ខ្មៅ​​ និង​គ្មាន​ពន្លឺ​ថ្ងៃ​នោះទេ ស្ថិតនៅទូទាំងក្រុងប៉ោយប៉ែត ។ គួរ​រំលឹកថា ៖ សូម​ពលរដ្ឋ​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ

មិនយូរ​ប៉ុន្មាននោះ ​ព្រះ​ភិ​រុណក៏បាន​បង្អុរមក​មួយ​មេ​យ៉ាង​ចាស់ដៃ ​ប៉ុន្តែ​សង្ឃឹមថា​ មិន​មាន​អ្នក​ធុញទ្រាន់​ទៅ​ចុះ ​ព្រោះ​មនុស្ស​ភាគច្រើន​មិន​បាន​ចេញ​ទៅ​ណា​មក​ណា​ ខណៈ​សិស្ស​ៗ​​ក៏​មិន​បាន​ទៅ​រៀន​ដែរ ​ក្នុងការ​បង្ការ​និងការពារ​ពីមេរោគ​កូ​វីត​១៩​។

​គិតត្រឹមម៉ោងជិត១ម៉ោងថ្ងៃដដែល ភ្លៀងនៅ​មិនទាន់រាំងទេ និងមិន​​ដឹង​ថា​ ពេល​ណា​ទើប​ព្រះ​ភិ​រុណ​និង​រាំង​ទេ​ ហើយក៏​​សូម​បួងសួង​កុំ​ឱ្យគ្រោះ​ធម្មជាតិ​កើត​មាន​នេះ ប៉ះពាល់ដល់ចំពោះ​ផ្ទះសំបែង​និង​ជីវិត​ពលរដ្ឋ​​ផង​ដែរ។

អត្ថបទសរសេរ ដោយ