ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្លាំង ឬ ខ្សោយធៀបនឹងលុយប្រទេសទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃដើមសប្តាហ៍នេះ មានហាងឆេងយ៉ាង ណាបើធៀបទៅនឹងប្រាក់ប្រទេសមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាងគេ ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែឧសភា…

រាជធានីភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃដើមសប្តាហ៍នេះ មានហាងឆេងយ៉ាង ណាបើធៀបទៅនឹងប្រាក់ប្រទេសមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាងគេ ។

ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤១០៩ រៀល និង ១អឺរ៉ូទិញចូល ៤៤៥៥ រៀល លក់ចេញ ៤៥០០ រៀល ហើយ ១ដុល្លារអូស្ត្រាលីទិញចូល ២៦៨៦ រៀល លក់ចេញ ២៧១២ រៀល ។

ទន្ទឹមនេះ ១យន់ចិនទិញចូល ៥៨១ រៀល លក់ចេញ ៥៨៧ រៀល ចំពោះលុយជប៉ុនវិញ គឺ ១០០យ៉េនទិញចូល ៣៨៤៣ រៀល លក់ចេញ ៣៨៨១ រៀល ដោយឡែក ១០០វុនកូរ៉េទិញ ចូល ៣៣៧ រៀល លក់ចេញ ៣៤១ រៀល ។

ជាមួយគ្នានេះដែរ ១ដុល្លារសាំងហ្គាពួរទិញចូល ២៩០៨ រៀល លក់ចេញ ២៩៣៧ រៀល ខណៈដែល ១បាតថៃទិញចូល ១២៨ រៀល លក់ចេញ ១២៩ រៀល និង ១០០០ដុងវៀត ណាមទិញចូល ១៧៦ រៀល ហើយលក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ