ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពើបប្រទះ​ការ​គំរាម​សម្លា.ប់​​​ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បោះ​សម្តី​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ តារាចម្រៀង​លំដាប់​ជួរ​មុខ​នៅ​កម្ពុជា​ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រូវ​បាន​ស្ត្រី​ម្នាក់​សរសេរ​លើ​បណ្តាញ​សង្គម​គំរាម​សម្លាប់​រូប​អ្នក​នាង​ រហូត​តារាចម្រៀង​រូប​នេះ​ សម្រេចចិត្ត​ដាក់​​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អ្នក​នាង ស្រាប់តែ​រឿង​គម្រាម​សម្លាប់​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​​នោះ អ្នក​នាង​ម៉េ​ង…

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ តារាចម្រៀង​លំដាប់​ជួរ​មុខ​នៅ​កម្ពុជា​ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រូវ​បាន​ស្ត្រី​ម្នាក់​សរសេរ​លើ​បណ្តាញ​សង្គម​គំរាម​សម្លាប់​រូប​អ្នក​នាង​ រហូត​តារាចម្រៀង​រូប​នេះ​ សម្រេចចិត្ត​ដាក់​​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អ្នក​នាង ស្រាប់តែ​រឿង​គម្រាម​សម្លាប់​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ធ្វើការ​ឡាយ​នៅ​ក្នុង​បណ្តា​សង្គម​របស់​នាង​និយាយ​ពី​ជីវិត​បែក​បាក់​គ្រួសារ​កន្លង​មក ។

តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពី​​រោះ​រណ្តំ​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បកស្រាយ​នូវ​បទ​ចម្រៀង​គ្រប់​ទម្រង់​មិន​ថា ​ប្រពៃណីបុរាណ ឬ​ក៏​សម័យ​នោះ​បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នក​នាង​ថា «ថ្ងៃ​បុណ្យ​អ្នក​ម្តាយ Mother’s Day ឆ្នាំ​នេះ សូម​ចាត់​ទុក​ថា​ គឺជា​ថ្ងៃ​ដ៏​វិសេសវិសាល​ណាស់​ ព្រោះ​គឺជា​ខួប​១០​ឆ្នាំ​នៃ​ការ​លែងលះ​របស់ខ្ញុំ​ ដោយ​ប្រព័ន្ធ​តុលាការ ហើយ​ដែល​រឹតតែ​អស់ទាស់​នោះ គឺ​មាន​លេច​នូវ​វត្តមាន​ភ្ញៀវ​គ្មាន​សំបុត្រ​អញ្ជើញចូល​មក​រួម​សម្តែង​ក្តី​ក្តៅក្រហាយ តែ​ខ្ញុំ​មិន​ខ្លាច​ទេ ។ ចាំ​មើល​ក្រោយ​ពី​ទទួល​បានការ​តប​ឆ្លើយ​ពី​ខ្ញុំ​ហើយ នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ?? » ។

ដោយឡែក​ នៅ​ក្នុង​ការ​ឡាយ​របស់​នាង ម៉េ​ង កែវ​ពេ​ជ្ច​តា កាលពី​ល្ងាចម្សិលមិញ​នេះ អស់​រយៈពេល​ជិត ៤​ម៉ោង អ្នក​នាង​សុទ្ធតែ​និយាយ​ពី​រឿង​គ្រួសារ​របស់​អ្នក​នាង​តែ​ប៉ុណ្ណោះ មិន​មានរឿង​អ្វី​ទាក់ទង​ដល់​ទៅ​ការ​គំរាម​សម្លាប់​នោះ​ឡើយ​ទៀត​នោះ​ទេ ។

ក្នុង​នោះ​ អ្នក​នាង​បាន​ទម្លាយ​ចេញ​នូវ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ ដែល​អ្នក​នាង​សម្រេច​ចិត្ត​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​អតីត​ស្វាមី ដោយ​អ្នក​នាង​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា មូលហេតុ​ពី​នៃ​ការ​លែងលះ​ពីព្រោះ​តែ ប្តី​របស់ខ្ញុំ​មាន​ស្រី​រហូត​ដល់​ទៅ ២ នាក់ ធ្វើបាប​ខ្ញុំ​រាល់ថ្ងៃ ហើយ​បូក​រួម​ទាំង​មាន​ម្តាយក្មេក​ដើរ​និយាយដើម​ខ្ញុំ​ទៀត​» ៕

អត្ថបទសរសេរ ដោយ