ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគីរីនឹងមានផលិតផលទេសចរណ៍ថ្មី​មួយទៀត ឈ្មោះ«សមុទ្រឈើ»

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្នុងន័យបង្កើតឲ្យមានចម្រុះភាពនៃតំបន់កំសាន្តប្លែកៗ នាពេលឆាប់ៗខាងមុខនេះ ខេត្ត មណ្ឌលគីរី ទឹកដីពោរពេញដោយសម្រស់ធម្មជាតិ និងមានរហស្សនាមខេត្តសមុទ្រឈើនោះ នឹង​មាន​ផលិត​ផលទេសចរណ៍ថ្មីមួយទៀត ប្រកបដោយសក្តានុពលនោះ…

ខេត្តមណ្ឌលគិរី ៖ ក្នុងន័យបង្កើតឲ្យមានចម្រុះភាពនៃតំបន់កំសាន្តប្លែកៗ នាពេលឆាប់ៗខាងមុខនេះ ខេត្ត មណ្ឌលគីរី ទឹកដីពោរពេញដោយសម្រស់ធម្មជាតិ និងមានរហស្សនាមខេត្តសមុទ្រឈើនោះ នឹង​មាន​ផលិត​ផលទេសចរណ៍ថ្មីមួយទៀត ប្រកបដោយសក្តានុពលនោះ គឺរមណីយដ្ឋាន «សមុទ្រឈើ» ដែល​មានទី​តាំង​ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែន មនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេស​ភាព​សមុទ្រ​ឈើ។

តាមការគ្រោងទុក រមណីយដ្ឋានសមុទ្រឈើនឹងបើកដំណើរការជា​ផ្លូវការនៅអំឡុងចុងឆ្នាំ២០២០ ឈាន​ចូលឆ្នាំ២០២១ ខាងមុខ ។ លោក ថោង ខុន​រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាឱកាស​ចុះត្រួតពិនិត្យ​ស្ថាន​ភាព​វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ឧសភា បានថ្លែងស្វាគមន៍វត្តមានរបស់ «រម​ណីយ​ដ្ឋានសមុទ្រឈើ» ដែលកំពុងរៀបចំបង្កើតថ្មី ព្រមទាំងបានសាទរ​និងណែនាំឱ្យមានការគិត​គូរពីសុវត្ថិ​ភាព​សុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ​១៩ ។

ចំណែកលោក ជុំ វីរៈ ម្ចាស់រមណីយដ្ឋានសមុទ្រឈើបានថ្លែងឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍របស់​គាត់​ក្រៅពីមានរៀបចំកន្លែងស្នាក់នៅច្រើនប្រភេទ ពួកគាត់ក៏កំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូច​ជា សត្វអូទ្រីស ឥន្ទ្រីយ ក្ងោក (មយូរា) ជាដើម ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ពីភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ។ ក្នុងនោះផងដែរ ក៏មានការរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់ កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែ សម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។

ប៉ុន្តែអ្វីជាការចាប់អារម្មណ៍បំផុតនោះ គឺរមណីយដ្ឋានសមុទ្រឈើ បានអភិរក្ស​ទុកនូវ​ដើមឈើធំៗ​ខ្ពស់ស្កឹម​ស្កៃ និងរៀបចំឱ្យមាន រានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេស​ភាពនៅក្រោមដើមឈើ​ទាំងនោះថែមទៀត ។ ដោយឡែក ក៏មានរៀបចំឱ្យមានកន្លែងហាត់ យោគៈ (Yoga) បំប៉នសុខភាព ជាមួយ​នឹង ការស្រងក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀក ស្និទ្ធនឹង ធម្មជាតិ ។

ភ្ញៀវទេសចរអាចគយគន់ ទស្សនា ទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរ​នៅជ្រុងណាក៏អាចមើល​ឃើញស្អាតដែរ។ ចំណែកនៅរដូវវស្សាមានភ្លៀងធ្លាក់វិញ នៅតាមអូរមានទឹកអូរ​ហូរជាថ្នាក់ៗចំនួន៣ថ្នាក់ ដែល​បង្កើត​​ឱ្យមានទេសភាព កាន់តែពិសេសជាចំណីចក្ខុដ៏ប្លែក ៕

អត្ថបទសរសេរ ដោយ