ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​នឹង​រឹត​បន្តឹង​នៅ​ព្រ​លាន​យន្តហោះ​ជាង​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​នឹង​រឹត​បន្តឹងបន្ថែម​ទៀត នៅ​ព្រ​លាន​យន្តហោះ ដើម្បី​ទប់ស្កាត់​ការ​នាំ​ជំងឺ​កូ​វី​ដ​១៩​មក​ពី​ខាងក្រៅ ។ ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​នឹង​រឹត​បន្តឹងបន្ថែម​ទៀត នៅ​ព្រ​លាន​យន្តហោះ ដើម្បី​ទប់ស្កាត់​ការ​នាំ​ជំងឺ​កូ​វី​ដ​១៩​មក​ពី​ខាងក្រៅ ។ ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​«​ខ្ញុំ​កំពុង​ចេញ​គោលការណ៍​ប្រតិបត្តិ​នៅ​តាម​អាកាស​យាន្ត​ដ្ឋា​ន​ដើម្បី​ត្រួតពិនិត្យ​អ្នក​ចេញចូល​អាកាសយានដ្ឋាន ករណី​នៅ​ស្រុក​ខ្មែរ គឺ​ករណី​នាំ​ចូល អ​ញ្ចឹ​ង​ត្រូវធ្វើ​ឲ្យ​បាន​តឹង​រឹង​ថែម​ទៀត​» ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ការ​រឹត​បន្តឹង​នេះ​ដោយ​ដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ដើម្បី​ស្វែ​ករក​អ្នកជំងឺ​កូ​វី​ដ​១៩ ។ យើង​ដាក់​ដើម​ពង្រឹង​ការ​តាមដាន​ជំងឺ​នេះ​ប​ម្ថែ​ម​ទៀត​ពីព្រោះ​យើង​ករណី​ចូល​ស្រុក​ខ្មែរ​ជា​ករណី​នាំ​ចូល ដូច្នេះ​យើង​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់​ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ពង្រឹង​នោះ​យើង​ដាក់​ប៉ា​ន័​រ នៅ​តាម​ព្រ​លាន​យន្តហោះ ហើយ​អ្នក​ចេញចូល​ព្រ​លាន​ត្រូវ​មាន​លិខិតបញ្ជាក់​ថា មិន​មាន​វីរុស 2019 កូ​វី​ដ​១៩​នោះ​ទេ ហើយ​ត្រូវ​ពិនិត្យ​ក្នុង​រយៈពេល​៧២​ម៉ោង ។

អ្នក​ទាំងនោះ​ត្រូវធ្វើ​ច​ក្តា​ឡី​ស័ក​១៤​ថ្ងៃ ហើយ​ត្រូវ​បង់លុយ​ទុក ហើយ​បន្ទាប់​មក​ក្រុម​ច​ក្តា​ឡី​ស័ក​នឹង​ធ្វើការ​ជាមួយ​អាកាស​យាន្ត​ដ្ឋា​ន​ក្នុង​ការ​អនាម័យ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ដើម្បី​ថា កម្ពុជា​គ្មាន​ជំងឺ​កូ​វី​ដ​១៩ ។ លោក​បន្ថែម​ថា ការ​ធ្វើ​អ្វី​ៗ គឺ​ត្រូវធ្វើ​ជា​អន្តរក្រសួង មិន​អាច​ធ្វើ​តែ​ក្រុម​ច​ក្តា​ឡី​ស័ក​តែ​មួយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ