ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ច្រឡំ​សត្រូវ​របស់​ខ្លួន?

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​និយាយ​ថា លោក​ស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​ជន​ដៃដល់​ទាំង​២​នាក់ ដើម្បី​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់លាក់ ​។ ពីព្រោះ​បើ​តាម​ពិនិត្យ​និង​ស្ដាប់​ចម្លើយ​ជន​ដៃដល់​ហាក់​មិន​ច្បាស់លាស់​ឡើយ​ ចំពោះ​ការ​តាម​កាប់​ដើម្បី​សងសឹក​នេះ​។…

ខេត្តបាត់ដំបង ​៖ លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​និយាយ​ថា លោក​ស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​ជន​ដៃដល់​ទាំង​២​នាក់ ដើម្បី​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់លាក់ ​។ ពីព្រោះ​បើ​តាម​ពិនិត្យ​និង​ស្ដាប់​ចម្លើយ​ជន​ដៃដល់​ហាក់​មិន​ច្បាស់លាស់​ឡើយ​ ចំពោះ​ការ​តាម​កាប់​ដើម្បី​សងសឹក​នេះ​។ គេ​សង្ស័យ​ជន​ដៃដល់​កាប់​ច្រឡំ​សត្រូវ​របស់​ខ្លួន ព្រោះ​ជន​ដៃដល់​សំអាង​តែ​ទៅ​លើ​ម៉ូតូ​ប៉ុណ្ណោះ តែ​មិន​បាន​ស្គាល់​មុខ​សត្រូវ​របស់​ខ្លួន​ឡើយ រីឯ​ជន​រង​គ្រោះ​ក៏​អះអាង​ថា មិន​ធ្លាប់​ស្គាល់​ឬ​ធ្លាប់​ផ្ទុះ​ជម្លោះ​ជាមួយ​ក្រុម​ទំនើង​នេះ​ដែរ​ ។​

សូមរំលឹកថា ជន​ទំនើង​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៨ ឧសភា ក្រោយ​ពី​ពួក​ពួក​គេ​បាន​កាប់​ទៅ​លើ​យុវជន​០២​នាក់​ទៀត​ បណ្ដាល​ឱ្យ​រង​របួស​និង​ខូចខាត​ម៉ូតូ នៅ​ក្បែរ​វិទ្យាល័យ​នេ​ត​យ៉ង់ ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​ពួក​ជន​ដៃដល់​អះអាង​ថា ជា​ការ​សងសឹក​គំនុំ​ចាស់​កាលពី​ខែ​មុន​។​

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​និយាយ​ថា ជើង​ខ្លាំង​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ហៃ ចាន់​ឌី អាយុ​២២​ឆ្នាំ នៅ​ភូមិ​បោះ​ពោ​ធ៌ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង ម្នាក់​ទៀត​ឈ្មោះ ពុំ ពេជ្រ អាយុ​២១​ឆ្នាំ នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​មហាទេព ក្រុង​បាត់ដំបង ​។​

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​នេះ និងបក្សពួក​៣​នាក់​ទៀត​ដែល​រត់គេច​ខ្លួន បាន​ព្រូត​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​ទៅ​លើ​យុវជន​២​នាក់​ត្រង់​ចំណុច​ខាងលើ​បណ្ដាល​ឱ្យ​រង​របួស​និង​ខូចខាត​ម៉ូតូ​១​គ្រឿង​។ ជន​រង​គ្រោះ​ទាំង​២​នាក់ ឈ្មោះ សៀត ស៊ី​ឆាវ អាយុ​១៧​ឆ្នាំ និង ឈ្មោះ សេង ង៉ូ​វ អាយុ​១៦​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​ផ្នែក​បង្ការ បង្ក្រាប តាម​ឃាត់ខ្លួន​បាន​២​នាក់​ភ្លាម​ៗ ខណ​:៣​នាក់​បាន​រត់​រួច​។

លោក​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​បឋម​ដែល​ជន​ដៃដល់​បាន​សារភាព គឺ​ពួក​គេ​តាម​កាប់​ជន​រង​គ្រោះ ដើម្បី​ជា​ការ​សងសឹក​។​បើ​តាម​ការ​ស្រង់​សំដី​ពី​សមត្ថកិច្ច ជន​ដៃដល់​ឈ្មោះ ហៃ ចាន់​ឌី និង ឈ្មោះ ពុំ ពេជ្រ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​តាម​កាប់​ជន​រង​គ្រោះ​មែន ដោយសារ​តែ​ជន​រង​គ្រោះ​ធ្លាប់​ដេញ​កាប់​ពួក​ខ្លួន​កាលពី​ខែ​មុន​។ ប៉ុន្តែ​ជន​ទំនើង​ទាំង​២​នាក់​នេះ បាន​បញ្ជាក់​ថា ពួក​ខ្លួន​មិន​ចំណាំ​មុខ​ជន​ដែល​កាប់​ពួក​ខ្លួន​កាល ពី​ខែ​មុន​នោះ​ទេ តែ​ខ្លួន​ចំណាំ​ម៉ូតូ​ម៉ាក Zoomer ​។ ដោយឡែក ​ភាគី​ខាង​រង​គ្រោះ​វិញ ក៏​បាន​អះអាង​ដែរ​ថា ពួក​ខ្លួន​មិន​ធ្លាប់​ស្គាល់​ក្រុម​ជន​ដៃដល់​នេះ​ទេ ហើយ​ពួក​ខ្លួន​ក៏​មិន​ធ្លាប់​បង្កជម្លោះ​ជាមួយ​នរណា​ដែរ​។​

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ពេល​នេះ​លោ​កស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​សួរនាំ​ជន​ដៃដល់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ