ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរមកកម្សាន្ត​តំបន់ឆ្នេរអូរឈើទាល​មាន​ការកើនឡើង​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ អាជីវករ​លក់ដូរ​នៅ​តំបន់​កំសាន្ត​ឆ្នេរ​អូរ​ឈើទាល​ក្រុងព្រះសីហនុ​បាន​ប្រាប់​​ឱ្យ​ដឹងថា ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​គួរសម​មក​ពិសា​អាហារ, ​ដើរលេង និង​អង្គុយ​តាម​មាត់​ឆ្នេ​រ​ដើម្បី​ស្រូប​យក​ខ្យល់អាកាស ​បើ​តាម​ការ​សង្កេត​ភាគច្រើន​ជា​​ភ្ញៀវ​​ទេសចរក្នុងស្រុក ។ ជុំវិញ​កំណើន​​ភ្ញៀវ​​ទេសចរណ៍​មកកម្សាន្ត​តាមឆ្នេរសមុទ្រ​នេះដែរ​ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ…

​ខេត្ត​ព្រះសីហនុ​ ៖ អាជីវករ​លក់ដូរ​នៅ​តំបន់​កំសាន្ត​ឆ្នេរ​អូរ​ឈើទាល​ក្រុងព្រះសីហនុ​បាន​ប្រាប់​​ឱ្យ​ដឹងថា ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​គួរសម​មក​ពិសា​អាហារ, ​ដើរលេង និង​អង្គុយ​តាម​មាត់​ឆ្នេ​រ​ដើម្បី​ស្រូប​យក​ខ្យល់អាកាស ​បើ​តាម​ការ​សង្កេត​ភាគច្រើន​ជា​​ភ្ញៀវ​​ទេសចរក្នុងស្រុក ។

ជុំវិញ​កំណើន​​ភ្ញៀវ​​ទេសចរណ៍​មកកម្សាន្ត​តាមឆ្នេរសមុទ្រ​នេះដែរ​ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​ស្ថា​ប័ន​ពាក់ព័ន្ធ​​នៅ​តែ​បន្ត​យ៉ាង​យកចិត្តទុកដាក់​​ក្នុង​ការ​ក្រើនរំលឹក​ដល់​បងប្អូនជា​​អ្នក​លក់ដូរ​អោយ​រៀប​ចំ​អាកុល សាប៊ូ​លៀងដៃ​ និង​ការ​រក្សា​អនាម​យ័​ផ្សេង​ៗ តាម​កន្លែង​លក់ដូរ ជា​ពិសេស​គោរពតាមការ​ណែនាំ​​​របស់​​ក្រសួងសុខាភិបាល ដើម្បី​ការពារ​​ និង​ទប់ស្កាត់​ការ​​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ