ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ អាហារ​ដ្ឋា​ន​ណា​ដែល​គ្មាន​អនាម័យ​សូម​កុំទៅ​ហូប​ឲ្យ​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ហូប​អាហារ​នៅ​តាម​អាហារ​ដ្ឋា​ន សូម​កុំទៅ​ហូប​នៅ​កន្លែង​ណា​ដែល​គ្មាន​អនាម័យ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ សូម​កុំទៅ​ហូប​ឲ្យ​សោះ ទុក​ឲ្យ​ហាង​នោះ​ស្លាប់ ឬ​បិទ​ដោយ​ខ្លួនឯង ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ហូប​អាហារ​នៅ​តាម​អាហារ​ដ្ឋា​ន សូម​កុំទៅ​ហូប​នៅ​កន្លែង​ណា​ដែល​គ្មាន​អនាម័យ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ សូម​កុំទៅ​ហូប​ឲ្យ​សោះ ទុក​ឲ្យ​ហាង​នោះ​ស្លាប់ ឬ​បិទ​ដោយ​ខ្លួនឯង ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​នេះ​ថា​អាហារ​ដ្ឋា​ន​ណា​ដែល​គ្មាន​អនាម័យ សូម​បងប្អូន​កុំទៅ​ទទួលទាន​ឲ្យ​សោះ ចៀសវាង​ការ​ឆ្លង​ជំងឺ ពិសេស​នោះ​ករណី​ជំងឺ​កូ​វី​ដ​១៩ ។

ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ខណៈ​ដែល​គេ​សង្កេត​ឃើញ​មាន​ហាង​មួយ​ចំនួន​បាន​បើក​ដំណើរការ​បន្ទាប់​ពី​ឃើញ​ស្ថានភាព​ធូរស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ។ ដោយ​ហាង​ខ្លះ​មិនសូវ​គិតគូ​ពី​អនាម័យ ដើម្បី​ទប់ស្កាត់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។

ចំណែក​តំណាង​អង្គការ​សុខភាព​ពិភពលោក លោក ស្រី Li Ailan បាន​លើក​ឡើង​ថា ប្រជា​ពល​ម្នាក់​សុទ្ធតែ​ចង់​ឲ្យ​ស្ថានភាព​ដូច​ដើម​វិញ ប៉ុន្តែ​ចំណុច​នេះ​យើង​មិន​អាច​ធ្វើ​បាន​ទេ ។ គឺ​ត្រូវធ្វើ​ជា​តំណាក់កាល ដើម្បី​ចៀសវាង​ការ​រីក​រាលដាល​ជំងឺ​នេះ​ឡើង​វិញ រហូត​ដល់​ធ្វើ​ឲ្យ​មាន​ករណី​បិទ​តំបន់​មួយ​ចំនួន​ក៏​ថា​បាន ។ លោកស្រី​ថា យើង​មិន​ត្រូវ​ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​ចង់​ឲ្យ​ស្ថានភាព​ដូច​ដើម​នោះ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ