ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពីឮ​ស្រែកឡូឡា ​ឃើញ​មនុស្ស​​តោង​វេ​រ៉ង់ដា​អគារ​ជាន់​​ទី​​៧

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ពី​ស​ណ្ឋា គារ​ឡាក់​គី​ស្តារ​២ ជាន់​ទី​៧ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ឧសភា បណ្តោយ​ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ពី​ស​ណ្ឋា គារ​ឡាក់​គី​ស្តារ​២ ជាន់​ទី​៧ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ឧសភា បណ្តោយ​ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ទាក់ទិនហេតុករណ៍នេះដែរ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​​ថា ​គេ​បានឮសំឡេង​​ស្រែក​ឡូឡា​ចេញ​មក​ពី​សណ្ឋាគារ​កើតហេតុ​ តែ​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ​ ។ មួយ​ស្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​៣០​ឆ្នាំ បាន​តោង​ឡើង​ទៅ​លើ​បង្កាន់ដៃ​វេរ៉ងដា នៅ​ជាន់​ទី​៧ នៃ​សណ្ឋាគារ​ឡាក់​គី​ស្តារ​2 ហើយ​ធ្វើ​សកម្មភាព​លោត​ទម្លាក់​ខ្លួន​ចុះ​មក​ខាងក្រោម ​ធ្លាក់​ទៅ​ចំទើរ​លើដំបូល​យ៉ាប​នៅ​ជាន់​ទី​២ បណ្ដាល​ឲ្យ​វៀច​ដែក​មេដំបូល​និង​រហែក​ដំបូល​ស​ង្ក័​កសី​មួយ​សន្លឹក ។

​បន្ទាប់​ពី​កើតហេតុ បុគ្គលិក​បំរើ​ការ​នៅ​ក្នុង​សណ្ឋាគារ​ឡាក់​គី​ស្តារ​2​បាន​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​មុ​យ ឲ្យ​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ភ្លាម​ៗ ។ ប៉ុន្តែ​ជា​អកុសល ខណៈ​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​​​បាត់​ទៅ​ហើយ ​។ សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​កន្លែង​កើតហេតុ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ ឲ្យ​ចុះ​មក​ត្រួតពិនិត្យ​នៅ​ទីតាំង​កន្លែង​កើតហេតុ​ផងដែរ​។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា បុរស​រង​គ្រោះ​គឺជា​ភ្លៀវ​ដែល​បាន​ចូល​ទៅ​ជួល​បន្ទប់​លេខ​៧០៩​ នៅ​ជាន់​ទី​៧ ដើម្បី​ស្នាក់​នៅ​។ បន្ទាប់​មក បុរស​រង​គ្រោះ​ក៏​បាន​ឡើង​តាម​វេរ៉ងដា​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​តែ​ម្តង សង្ស័យ​មានវិបត្តិ​ផ្លូវចិត្ត ។ បច្ចុប្បន្ន​សព​បុរស​រង​គ្រោះ ត្រូវ​បាន​តម្កល់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​​។ ​ខណៈ​សមត្ថកិច្ចកំពុង​ស៊ើបនិងស្រាវជ្រាវបន្តទៀត ។

កោះសន្តិភាពនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ