ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ជាង​៦០​នាក់​នៅ​បន្ទាត់​ព្រំ​ដែន ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពលករ និង​អាជីវករ​ខ្មែរ​សរុប​៦៨​នាក់ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ ធ្វើកា​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​អសរ​ញ្ញ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពលករ និង​អាជីវករ​ខ្មែរ​សរុប​៦៨​នាក់ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ ធ្វើកា​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​អសរ​ញ្ញ ខេត្ត​ស្រះ​កែវ ដោយ​ចោទ​ថា ឆ្លង​ដែន​ខុសច្បាប់​។

គ្មាន​ប្រភព​ណា​បញ្ជាក់​ពី​ចំនួន​ពលករ​លម្អិត​ទេ ប៉ុន្តែ​តាម​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្នុង​ចំណោម​៦៨​នាក់​ខាងលើ មាន​មួយ​ចំនួន​តូច​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ពេល​ពួក​គេ​លួច​ចូល​ទៅ​មើល​តូប និង​ខ្លះ​ទៀត​ចូល​ទៅ​បើក​តូប​លក់​ឥ​វ៉ា​ន់​ខណៈ​ប្រទេស​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​នៅឡើយ​។ ក្រៅពី​នេះ ជា​ពលករ​ដែល​ចាញ់បោក​មេខ្យល់​គេ​នាំ​ទៅ​ទុក​ចោល​ក្នុង​ដី​ថៃ ក្នុងស្រុក​អារញ្ញ ហើយ​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់ខ្លួន​។

ទោះជា​យ៉ាងណា ពលករ និង​អាជីវក​រទាំង​៦៨​នាក់​ខាងលើ ពុំ​មាន​មន្ត្រី ឬ​សមត្ថកិច្ច​ណា​បញ្ជាក់​ឲ្យ​ដឹង​អត្ត​សញ្ញា​ណា ឬ​មាន​ស្រី និង​កុមា​ប៉ុន្មាន​នាក់​ឡើយ គឺ​ឲ្យ​ដឹង​ត្រឹម​ថា ពលរដ្ឋ​និង​ពលករ​ទាំងអស់​ពិតជា​ត្រូវ​ភាគី​ថៃ​ចាប់​មែន​។

ប្រភព​ខ្លះ​ថា ពលរដ្ឋ​ទាំង​៦៨​នាក់​ត្រូវ​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ឲ្យ​ភាគី​កម្ពុជា​តាម​ច្រក​អូរ​បី​ជាន់​ក្នុងស្រុក​អូរ​ជ្រៅ​ហើយ​។

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ សួង សៅ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ប្រចាំ​នៅ​ស្រុក​ម៉ា​ឡៃ ក៏​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា យោង​សម្តី​អាជ្ញាធរ​ស្រុក​ម៉ា​ឡៃ​ថា ពលរដ្ឋ​ទាំង​៦៨​នាក់​ត្រូវ​ភាគី​ថៃ​បញ្ជូន​ដល់​កម្ពុជា​ហើយ​តាម​ច្រករបៀង​អូរ​បី​ជាន់ កាលពី​ថ្ងៃ​ទី​៩ ឧសភា ម្សិលមិញ​។

ទោះជា​យ៉ាងណា ព័ត៌មាន​នេះ ហាក់ដូច​មានការ​បិទ​បាំង ព្រោះ​ខណៈ​ភ្នាក់ងា​កោះសន្តិភាព​ចុះ​ដល់ទី​តាំង​ទទួល​ពលករ​នៅ​ច្រករបៀង​អូរ​បី​ជាន់ ហើយ​សាកសួរ បែរជា​មន្ត្រី និង​សមត្ថកិច្ច​នៅ​ទីនោះ​ឆ្លើយ​ដាក់​គ្នា​តែ​ម្តង ហើយ​ឲ្យ​សួរ​អ្នក​នេះ​ម្តង ឲ្យ​សួរ​អ្នក​នោះ និង​ភាគី​ច្រើន​អះអាង​ថា មិន​ទាន់​ឃើញ​មនុស្ស​ទាំង​៦៨​នាក់​នោះ គេ​បញ្ជូន​ពី​ថៃ​នៅឡើយ​ទេ​។

ដោយឡែក​ពលករ​វិល​ត្រឡប់​ពី​ថៃ ត្រូវ​ប្រភព​ពី​ទីតាំង​ទទួល​ពលករ​នៅ​មាត់ច្រក​របៀង​អូរ​បី​ជាន់ បង្ហើប​ថា មានកា​កើនឡើង​ពេល​យប់ ហើយ​ពេល​ថ្ងៃ​មាន​ចំនួន​តិចតួច​។ ចំណែក​ពលករ​វិល​ត្រឡប់​ពី​ថៃ នៅ​តែ​មាន​ច្រើន​ដូច​សព្វមួយដង ហើយ​ពលករ​ទាំងនេះ​ប្រាប់​ថា​មិន​អាច​នៅ​បន្ត​លើ​ដី​ថៃ​បាន​ទេ ព្រោះ​តាម​រោងចក្រ​ត្រូវ​គេ​បិទ​អស់ហើយ ម្យ៉ាង​ព្រួយបារម្ភ​ពី​ជំងឺឆ្លង​កូ​វីត​១៩​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ