ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ចរាចរណ៍​៖ ជប៉ុន​នឹង​រួម​ជាមួយ​កម្ពុជា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​តាម​ដងផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​អ្នកបើកបរ​នឹង​មាន​សារសំខាន់​នៅ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍តាម​ដងផ្លូវ​ប្រទេស​កម្ពុជា​។ លោក​បាន​និយាយ​បែប​នេះ​ក្នុង​វី​ដេ​អូ​ជា​ភាសា​ខ្មែរ​មួយ​ដែល​ដាក់​ផ្សាយ​នៅ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ជប៉ុន​។ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ បាន​និយាយ​ថា​អ្នកបើកបរ សុវត្ថិភាព​និង ប្រកបដោយ​ការ​ទទួលខុសត្រូវ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​។ លោក​និយាយ​ថា​នៅ​ជប៉ុន​ធ្លាប់​មាន​សង្គ្រាម​ចរាចរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដែល​ពេល​នោះ​មាន​អ្នក​ស្លាប់​ច្រើន…

លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​អ្នកបើកបរ​នឹង​មាន​សារសំខាន់​នៅ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍តាម​ដងផ្លូវ​ប្រទេស​កម្ពុជា​។

លោក​បាន​និយាយ​បែប​នេះ​ក្នុង​វី​ដេ​អូ​ជា​ភាសា​ខ្មែរ​មួយ​ដែល​ដាក់​ផ្សាយ​នៅ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ជប៉ុន​។

លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ បាន​និយាយ​ថា​អ្នកបើកបរ សុវត្ថិភាព​និង ប្រកបដោយ​ការ​ទទួលខុសត្រូវ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​។

លោក​និយាយ​ថា​នៅ​ជប៉ុន​ធ្លាប់​មាន​សង្គ្រាម​ចរាចរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដែល​ពេល​នោះ​មាន​អ្នក​ស្លាប់​ច្រើន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ក៏​បានអោយ​ដឹងផង​ដែរ​ជ​ប៉ុនឹង​ចាប់ផ្តើម​គម្រោង​សហប្រតិបត្តិការ​មួយ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

នៅ​ក្នុង​គម្រោង​នេះ ជ​ប៉ុនឹង​ចែករំលែក​បទ​ពិសោធន៍ របស់​ខ្លួន ដើម្បី យកឈ្នះ​ទៅ​លើ​ប​ញ្ហាចរាចរណ៍​នៅ​ជប៉ុន​ដែល​ក្នុង​ទស​វត្សរ​ៗ​ឆ្នាំ​១៩៦០ មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​កម្ពុជា​ទៅ​ទៀត​។ ប៉ុន្តែ​ក្រោយមក​ជប៉ុន​ធ្វើការ​កែសម្រួល​ច្បាប់​និង​ការ​អប់រំ​អំពី​ការ​អនុវត្ត​ច្បាប់​បាន​ជួយ​ធ្វើ​អោយ​ជប៉ុន​យកឈ្នះ​លើ​បញ្ហា​ចរាចរណ៍​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ