ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃស្អែក​ទៅ ​អា​មេ​រិ​ក​ចាប់ផ្តើម​ទិញ​​ទំនិញ​កសិផល​មាន​តម្លៃ​៣​ពាន់​លាន​​ដុល្លារ

3 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​ ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍​ បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​នេះ ​នឹង​ចាប់ផ្តើម​ទិញ​ទឹកដោះ សាច់…

វ៉ា​ស៊ី​ន​តោន​ ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍​ បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​នេះ ​នឹង​ចាប់ផ្តើម​ទិញ​ទឹកដោះ សាច់ ​និង​ផលិតផល​ផ្សេង​ពី​កសិ​ករ​អា​មេ​រិ​ក​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ ៣ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ភាព​អត់​ការងារ​ធ្វើ​បាន​កើន​ឡើង​ខ្ពស់​នៅ​អា​មេ​រិ​ក ហើយ​ប្រជាជន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​ធ្វើការ​នៅ​ផ្នែក​អាហារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី ១០ ឧសភា ឆ្នាំ​២០២០ ។

លោក ត្រាំ បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា «​តាម​រយៈ​ការ​បញ្ជា​របស់ខ្ញុំ នៅ​ដើម​​ស​ប្តា​ហ៍​ក្រោយ សហរដ្ឋអាមេរិក​នឹង​ទិញ​ពី​កសិករ អ្នក​ចិញ្ចឹមសត្វ​ និង​អ្នក​ដាំ​ដំណាំ​ ជា​ពិសេស​ផ្សេង​ៗ​ក្នុង​ទំហំ​ទឹកប្រាក់ ៣ ពាន់​លាន​ដុល្លារ ​សម្រាប់​ផលិតផល​ដូច​ជា ទឹកដោះគោ សាច់ ​និង​ផលិត​សំរាប់​អាហារ​និង​ផ្ទះបាយ​» ។

យ៉ាងណាមិញ គេ​មិន​ទាន់​ច្បាស់​ទេ​ថា ​តើ​សេចក្តីថ្លែងការណ៍​របស់​លោក​ត្រាំ​សំដៅ​ទៅ​លើ​ផែន​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ចំនួន ១៩ ពាន់​លាន​ដុល្លារ​ដែល​ប្រកាស​ដោយ​ក្រសួងកសិកម្ម​សហ​រដ្ឋអាមេរិក​កាលពី​ខែមេសា ឬ​យ៉ាងណា​? ទីភ្នាក់ងារនេះ​បាន​និយាយ​ថា ​ខ្លួន​នឹង​ទិញ​ទំនិញ​កសិ​កម្ម​មាន​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នោះ​។

ក៏​ប៉ុន្តែ​សេត​វិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ទេ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ ៕ ដក​ស្រង់​ចេញ​ពីវេបសាយ ៖ reuters (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ