ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងតាំងពីពេលណា បុរសម្នាក់​ក្រៀម​ស្វិត​សល់តែស្បែកនិងឆ្អឹង​ក្នុងព្រៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ប្រទះឃើញសពបុរសម្នាក់ស្វិតក្រៀម​សល់តែឆ្អឹងនិងស្បែកក្នុ​ងព្រៃកន្ទ្រៀងខែតតាម​ទំនាបបឹងតាមោក​ក្បែររណ្តៅដីតាកៅ បង្កអោយ​មានការ​ភ្ញាក់ផ្អើលនា​រសៀលថ្ងៃទី១០ ខែឧសភា នេះនៅចំងាយប្រមាណ៣០ម៉ែត្រពីមហាវិថីឈ្នះឈ្នះ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ប្រទះឃើញសពបុរសម្នាក់ស្វិតក្រៀម​សល់តែឆ្អឹងនិងស្បែកក្នុ​ងព្រៃកន្ទ្រៀងខែតតាម​ទំនាបបឹងតាមោក​ក្បែររណ្តៅដីតាកៅ បង្កអោយ​មានការ​ភ្ញាក់ផ្អើលនា​រសៀលថ្ងៃទី១០ ខែឧសភា នេះនៅចំងាយប្រមាណ៣០ម៉ែត្រពីមហាវិថីឈ្នះឈ្នះ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពបុរសម្នាក់ខាងលើនោះ​ត្រូវបានគេប្រទះឃើញស្ថិតក្នុង​សភាពដេកបាត់បង់ជីវិតទាំង​អាក្រាតកាយ និង​​ស្វិតក្រៀម​លែងស្អុយទៅហើយ ដោយ​គេពុំដឹងថា បុរសរងគ្រោះ​ខាងលើនោះ​បាត់បង់ជីវិត​តាំងពីពេលណា និងដោយសារមូលហេតុអ្វីនោះទេ ​ហើយ​ក៏​ពុំទាន់ស្គាល់អត្តសញ្ញាណ​​ផង​ដែរ​។

​តាមសេចក្តីរាយការណ៍​បាន​អោយដឹងបន្ត​ថា នៅវេលាម៉ោងប្រមាណ១រសៀល​ថ្ងៃទី​​១០ ឧសភា មាន​អ្នកបើកបរ​រថយន្តដឹកដីម្នាក់បានចុះទៅបត់ជើងក៏​ប្រទះឃើញសពបុរសរងគ្រោះ​ម្នាក់​ខាងលើនោះស្វិតក្រៀម​លែងស្អុយទៅហើយ ដោយសារតែត្រូវ​កំដៅថ្ងៃ។ បន្ទាប់ពីប្រទះ​ឃើញ​បែបនេះ ​អ្នកបើកបរ​រថយន្ត​រួម​នោះ​ក៏បានប្រាប់មេការរណ្តៅដីឧកញ៉ាញឹក ផន ហៅតាកៅ រាយការណ៍បន្ត​ប្រាប់នគរបាល​ ទើប​បង្កអោយមានការភ្ញាក់ផ្អើល​កើតឡើងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​កំពុងចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ស៊ើបអង្កេតស្រាវជ្រាវជុំវិញករណីនេះហើយ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ