ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន UFC រក​ឃើញ​​ករណីវិជ្ជមាន​កូវីដ១៩លើកីឡាករម្នាក់​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ កីឡាករ​ប្រដាល់ Ronaldo Souza ត្រូវ​បាន​ស្ថាប័ន UFC ដក​បេក្ខភាព​ពី​ការ​ប្រកួត Preliminary Card ក្នុង​កម្មវិធី…

សហរដ្ឋអាមេរិក​៖ កីឡាករ​ប្រដាល់ Ronaldo Souza ត្រូវ​បាន​ស្ថាប័ន UFC ដក​បេក្ខភាព​ពី​ការ​ប្រកួត Preliminary Card ក្នុង​កម្មវិធី UFC 249 កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ការ​ធ្វើតេស្ត​របស់​គេ​បង្ហាញ​សញ្ញា​វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ ។

បុរស​ជនជាតិ​ប្រេ​ស៊ី​លវ័យ ៤០​ឆ្នាំ​ខាងលើ ដែល​នឹង​ត្រូវ​ប្រកួត​ទល់​ជាមួយ​កីឡាករ​ជនជាតិ​ចា​ម៉ៃ​កា Uriah Hall ក្នុង​ប្រភេទ​ទម្ងន់​មធ្យម (Middleweight) បាន​ក្លាយជា​អ្នក​ប្រដាល់ UFC ដំបូង​គេ​ដែល​ឆ្លង​វីរុស​នេះ​។ UFC ក៏​បាន​បញ្ជាក់​ថា​ជំនួយការ ២​នាក់​របស់ Souza ក៏​បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះ​ផង​ដែរ​។

ស្ថាប័ន UFC បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា​ទាំង Souza និង​ជំនួយការ​ទាំង ២​នាក់​របស់​គេ​បាន​ចាក​ចេញពី​សណ្ឋាគារ ។ ហើយ​ពួក​គេ​ទាំង ៣​នាក់​នឹង​តម្រូវ​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដោយ​មាន​ក្រុម​គ្រូពេទ្យ​របស់ UFC នៅ​តាមដាន​ស្ថានភាព​របស់​ពួក​គេ ។ ហើយនឹង​ផ្តល់​ជំនួយ​ក្នុង​ការ​ព្យាបាល​ចាំបាច់​ដល់​ពួក​គេ ។

ស្ថាប័ន​មួយ​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា មិន​មានការ​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ផ្សេង​ទៀត ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី UFC 249 នេះ​ឡើយ ។

សូម​បញ្ជាក់​ថា កម្មវិធី UFC 249 បាន​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក ដែល​ចាប់ផ្តើម​សកម្មភាព​ប្រកួត​របស់​ខ្លួន (​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​) កាលពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ ឧសភា បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ក្រោយ​មាន​ហេតុការណ៍​នេះ​គេ​ជឿ​ថា ប្រធាន UFC លោក Dana White នឹង​ប្រឈម​មុខជា​មួយ​ការ​រិះគន់ ដែល​ឲ្យ​មានការ​ប្រកួត​នេះ​កើតឡើង អំឡុង​ពេល​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ៕ (ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ