ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាលម្នាក់ជួបគ្រោះអកុសល​​លើ​ផ្លូវជាតិលេខ​​​៦​

3 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រ​យ៉ូ​វ​ម្នាក់​​បាន​បាត់បង់ជីវិត​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​​មួយគ្រឿង​បុក​​ជាមួយម៉ូតូ​​មួយគ្រឿង​ក្នុងទិស​ដៅ​ស្របគ្នា​ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​​៣៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រយូវ លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​វែង សង្កាត់​ស្រយូវ…

​ខេត្តកំពង់ធំ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រ​យ៉ូ​វ​ម្នាក់​​បាន​បាត់បង់ជីវិត​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​​មួយគ្រឿង​បុក​​ជាមួយម៉ូតូ​​មួយគ្រឿង​ក្នុងទិស​ដៅ​ស្របគ្នា​ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​​៣៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រយូវ លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​វែង សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ​។

ជនរងគ្រោះ​ឈ្មោះ អ៊ុ​ក​ ​បូ​រ៉ា ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រយូវ រស់នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ​ជាអ្នកបើកបរ​ម៉ូតូមួយគ្រឿង​ម៉ាក​​ស៊ុយហ្សុ៊យគីស្មាសរីវ៉ូ​ ពណ៌​ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-5138 ។​

ចំណែក​រថយន្ត​​មួយគ្រឿង​ម៉ាក​សាំង​យ៉ុ​ង ​ពណ៌​ក្រហម ពាក់​ស្លាក​​លេខ កំពង់ស្ពឺ ២A.២៩៤១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេច​ខ្លួន​បាត់ ។​

ក្រោយ​កើតហេតុ ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​​យកទៅ​​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រយូវ​​ ដើម្បីរង់ចាំធ្វើការ​ដោះស្រាយនៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ