ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនរណាក្លាយជា​ម្ចាស់ស្បែកជើងមាស រវាង ​Mbappe និង​ Ben Yedder

3 ឆ្នាំ មុន

ប្រទេស​បារាំង​៖ កីឡាករ Kylian Mbappe របស់​ក្លិប PSG បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​ក្របខ័ណ្ឌ Ligue 1 រដូវ​កាល​នេះ…

ប្រទេស​បារាំង​៖ កីឡាករ Kylian Mbappe របស់​ក្លិប PSG បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​ក្របខ័ណ្ឌ Ligue 1 រដូវ​កាល​នេះ បន្ទាប់​ពី​ការ​សម្រេចចិត្ត​រំសាយ​លី​គ ដោយសារ​តែ​ការ​រីក​រាលដាល​នេះ​វីរុស​កូ​វី​ដ​-១៩ ។

កាលពី​ស​ប្តា​ហ៍​មុន​មន្ត្រី​លី​គ បាន​សម្រេចចិត្ត​រំសាយ​ចោល​ក្របខ័ណ្ឌ Ligue 1,2 បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​បារាំង បាន​ចេញ​សេចក្តីសម្រេច​ថា នឹង​មិន​មាន​ព្រឹត្តិការណ៍​កីឡា​ណាមួយ​កើតឡើង រហូត​ដល់​ខែ កញ្ញា ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ក្រុម PSG ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Ligue 1 រដូវ​កាល ២០១៩-២០ ដោយ​ផ្អែក​លើ​ពិន្ទុ​ក្នុង​មួយ​ប្រកួត​គិត​ជា​មធ្យមភាគ មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក ។

ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្រុម PSG និង​ខ្សែប្រយុទ្ធ Wissam Ben Yedder របស់​ក្រុម Monaco គឺជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ដោយ​មាន ១៨ គ្រាប់​ដូច​គ្នា ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្របខ័ណ្ឌ Ligue 1 បាន​បញ្ជាក់​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កីឡាករ Mbappe ត្រូវ​បាន​ទទួលស្គាល់​ថា ជា​អ្នករក​គ្រាប់​បាល់​ច្រើន​ជាងគេ​រដូវ​កាល​នេះ ដោយសារ​តែ​រាល់​គ្រាប់​បាល់​ទាំង ១៨​គ្រាប់​របស់​គេ​ជា​គ្រាប់​បាល់​បញ្ចូល​ទី​ធម្មតា ខណៈ Ben Yedder មាន ៣​គ្រាប់​បាន​ពី​បាល់​ពិន័យ ១១​ម៉ែត្រ ។ ហើយ​ក្នុង​នោះ​គ្រាប់​បាល់​ក្នុង​មួយ​ប្រកួត​របស់ Mbappe ក៏​ខ្ពស់​ជាង​ផង​ដែរ ពោល​គឺ ១៨ គ្រាប់​ពី​ប្រកួត ២០​លើក ខណៈ​ដែល Ben Yedder រក​ពី​ប្រកួត ២៥​លើក ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ