ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ VAR នឹង​មិន​​​ប្រើប្រាស់​ទៀតឡើយ​ នៅ​ពេល​ការប្រកួត​ត្រឡប់​មក​វិញ

3 ឆ្នាំ មុន

ការ​ផ្លាស់​ប្តូរ​សំខាន់​ចំនួន​២ នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​សកម្មភាព នៃ​ការ​ប្រកួត​បាល់ទាត់​វិល​ត្រឡប់​មក​វិញ ក្រោយ​មានការ​ស្នើ​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ក្នុង​ន័យ​ជួយ​សម្រួល​លើ​កាលវិភាគ ដែល​នឹង​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​ពេល​ខាង​មុខ ។ ក្រុមបាល់ទាត់​ទាំងអស់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់​ប្តូរ​កីឡាករ​ចំនួន…

ការ​ផ្លាស់​ប្តូរ​សំខាន់​ចំនួន​២ នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​សកម្មភាព នៃ​ការ​ប្រកួត​បាល់ទាត់​វិល​ត្រឡប់​មក​វិញ ក្រោយ​មានការ​ស្នើ​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ក្នុង​ន័យ​ជួយ​សម្រួល​លើ​កាលវិភាគ ដែល​នឹង​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​ពេល​ខាង​មុខ ។

ក្រុមបាល់ទាត់​ទាំងអស់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់​ប្តូរ​កីឡាករ​ចំនួន ៥ នាក់​ក្នុង​មួយ​ប្រកួត ដើម្បី​ជួយ​សម្រួល​ដល់​កីឡាករ​ពី​ការ​ប្រើប្រាស់​កម្លាំង​ច្រើន​ហួស ។ ក្នុង​នោះ FIFA ក៏​បាន​ស្នើ​ជា​ជម្រើស​ឲ្យ​ផ្អាក​ការ​ប្រើប្រាស់​ប្រព័ន្ធ​វី​ដេ​អូ​ជំនួយ​អាជ្ញាកណ្តាល (VAR) ដោយសារ​តែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ចំពោះ​មន្ត្រី​ដែល​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​តូច​មួយ អំឡុង​ពេល​មានការ​ប្រកួត​។ ការ​ផ្លាស់​ប្តូរ​នេះ នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការ​ប្រកួតប្រជែង​ដែល​នៅ​សេសសល់​ក្នុង​រដូវ​កាល​នេះ ។

សូម​រំលឹក​ថា លី​គ​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក ត្រូវ​បាន​ផ្អាក និង​រំសាយ​ចោល ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​ពី​វីរុស​កូ​វី​ដ​-១៩ ។

ក្របខ័ណ្ឌ Bundesliga របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ក្លាយ​ជាលី​គ​កំពូល​នៅ​ទ្វីបអឺរ៉ុប​ដែល​ចាប់ផ្តើម​ការ​ប្រកួត​នៅ​ស​ប្តា​ហ៍​ក្រោយ (​ថ្ងៃ​ទី​១៦) ខណៈ​ដែល​គម្រោង​ចាប់ផ្តើម​ឡើង​វិញ​សម្រាប់​ក្របខ័ណ្ឌ Premier League មានការ​រំពឹង​ទុក​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ ។

ក្រុមប្រឹក្សា​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ (Ifab) ដែល​ជា​ស្ថាប័ន​បង្កើត​ច្បាប់​បាល់ទាត់ បាន​យល់ព្រម​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​បណ្តោះអាសន្ន​នូវ​ច្បាប់​នៃ​ការ​ប្រកួត ដើម្បី​ការពារ​ដល់​សុខុមាលភាព​របស់​កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ។

Ifab បាន​ធ្វើ​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ធ្វើ​វិសោធនកម្ម​បណ្តោះអាសន្ន​នឹង​ចូល​ជា​ធរមាន ខណៈ​ដែល​ការ​ប្រកួត​អាច​ត្រូវ​បាន​លេង​នៅ​ក្នុង​លក្ខខណ្ឌ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយ​ៗ ។ ទាំង Ifab និង FIFA នឹង​ធ្វើការ​សម្រេចចិត្ត​នៅ​ដំណាក់កាល​បន្ទាប់​ថា តើ​នឹង​ត្រូវ​បន្ត​សេចក្តីសម្រេច​នេះ ដល់​រដូវ​កាល ២០២០-២១ ឬ​យ៉ាងណា? ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ