ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​បាល់ទាត់​​ម្នាក់​បាត់បង់ជីវិត​​ក្រោយ​​ករណី​ប្លន់​មួយ

3 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន​ ៖ អ្នកគាំទ្រ​រាប់រយ​នាក់​បាន​នាំ​គ្នា​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អតីត​កីឡាករ​បាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទី​ន​លោក Tomas Carlovich កាលពី​ថ្ងៃ​សៅរ៍​នៅ​ឯ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Rosario ដែល​សកម្មភាព​នេះ​ត្រូវ​បាន​វីរបុរស​បាល់ទាត់​លោក Diego Maradona…

ប្រទេស​អា​ហ្ស​ង់​ទី​ន​ ៖ អ្នកគាំទ្រ​រាប់រយ​នាក់​បាន​នាំ​គ្នា​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អតីត​កីឡាករ​បាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទី​ន​លោក Tomas Carlovich កាលពី​ថ្ងៃ​សៅរ៍​នៅ​ឯ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Rosario ដែល​សកម្មភាព​នេះ​ត្រូវ​បាន​វីរបុរស​បាល់ទាត់​លោក Diego Maradona ហៅ​ថា​ជា​ការ​ផ្តល់​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​មួយ ។

ជាមួយនឹង​ប្រទេស​កំពុង​ជាប់​គាំង ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ដែល​បាន​ធ្វើ​អ្នកគាំទ្រ​ចូលរួម​ទាំងអស់ បាន​ពាក់​ម៉ាស់​ការពារ​មាន​ពណ៌​ក្រហម និង​ខៀវ​ជា​ពណ៌​តំណាង​ឲ្យ​ក្លិប Central Córdoba ដែល​លោក Tomas Carlovich ធ្លាប់​បាន​ប្រកប​អាជីព​នៅ​ទីនោះ ។

សូម​រំលឹក​ជូន​ថា​លោក Tomas Carlovich បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សុក្រ ទី ៨ ខែ ឧសភា​ក្នុង​វ័យ ៧៤​ឆ្នាំ បន្ទាប់​ពី​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​ប្លន់​មួយ (​ប្លន់​កង់​របស់​លោក​) កាលពី​ថ្ងៃ​ទី ៦ កន្លង​ទៅ ។

មរណភាព​របស់​លោក Tomas Carlovich បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​អា​ហ្ស​ង់​ទី​ន មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង Rosario ។

ទោះបីជា​លោក​មិនមែន​ជា​កីឡាករ ដែល​លេង​សម្រាប់​ក្លិប​កំពូល​ៗ និង​មិន​បាន​លេង​សម្រាប់​ក្រុម​ជម្រើសជាតិ​ក៏​ពិតមែន ប៉ុន្តែ​លោក Tomas Carlovich ទទួល​បានការ​គោរព​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​អា​ហ្ស​ង់​ទី​ន និង​កីឡាករ​បាល់ទាត់​ល្បីល្បាញ​របស់​ប្រទេស​នេះ ជា​ពិសេស​ពី​លោក Diego Maradona ។

លោក​ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​ត្រូវ​បាន​ក្លិប AC Milan និង​ក្លិប​ជា​ច្រើន​នៅ​ប្រទេស​បារាំង​ចង់បាន ប៉ុន្តែ​លោក​បដិសេធ ។ លោក​ក៏​បាន​បដិសេធ​ការ​អ​ញ្ញើញ​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pelé ដែល​ចង់​ឲ្យ​លោក​ទៅ​ចូលរួម​ជាមួយ​ក្លិប​អា​មេ​រិ​ក New York Cosmos នៅ​អំឡុង​ទស​វត្ស​ឆ្នាំ ១៩៧០ ៕ (ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ