ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ​! ចំណាយ​ខ្ទង់ពាន់​ដុល្លារ​ចាក់​​ប​បូរ​មាត់ធំ​ជាង​ធម្មជាតិ​ដល់​ទៅ​៤​ដង​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ប៊ុល​ហ្គា​រី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Andrea Emilova Ivanova អាយុ…

ប្រទេស​ប៊ុល​ហ្គា​រី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Andrea Emilova Ivanova អាយុ ២២ ឆ្នាំ​មក​ពី ក្រុង Sofia ក្នុង​ប្រទេស​ប៊ុល​ហ្គា​រី មាន​បបូរ​មាត់ធំ​ជាង​បបូរមាត់​ធម្មជាតិ​ដល់​ទៅ​៤​ដង ក្រោយ​ពី​ធ្វើការ​ចាក់​បបូរមាត់ (Lips Filler) អស់​២០​ដង​។

នារី​វ័យក្មេង​រូប​នេះ ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជា​តុក្កតា​កូនក្រមុំ Barbie មែនទែន បាន​ចំណាយ​លុយរាប់​ពាន់​ដុល្លារ​ទៅ​លើ​ការ​ចាក់​បបូរមាត់ ហើយ​នាង​ថា​នឹង​បន្ត​ចាក់​ទៀត​នៅ​ពេល​ខាង​មុខ​។ នាង​មិន​ប្រាកដ​ថា មាត់​របស់​នាង​ពេល​នេះ គឺ​ធំ​ដាច់​គេ​នោះ​ទេ​។ បើ​ទោះបីជា​នាង​ទទួល​បានការ​និយាយ​អាក្រក់​ៗ​ពី​អ្នក​ដទៃ ទៅ​លើ​មាត់​របស់​នាង​ក៏​ដោយ នាង​នៅ​តែ​ចង់ឱ្យ​បបូរមាត់​នាង​ធំ​ជាង​នេះ​។

នាង​បាន​និយាយ​ថា​៖ «​មាន​អ្នកខ្លះ​ពេញចិត្ត​នឹង​ខ្ញុំ​ពេល​មាន​បបូរ​មាត់ធំ ខណៈ​ដែល​អ្នកខ្លះ​ចូល​ចិត្ត​ខ្ញុំ​ពេល​មាន​បបូរមាត់​តូច​។ តែ​វា​មិន​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់ខ្ញុំ​ឡើយ​។ សំខាន់​គឺ​ខ្ញុំ​ចូល​ចិត្ត​វា​ឬ​អត់? ខ្ញុំ​មិន​អាច​បញ្ជាក់​ថា វា​ធំ​ប៉ុនណា​នោះ​ទេ តែ​ខ្ញុំ​គិត​ថា​ការ​ធំ ឬ​តូច គឺ​គ្មាន​ការ​កំណត់​នោះ​ទេ​»​។

ក្រោយ​ពី​បាន​ចាក់​បបូរមាត់​១៥​ដង កាលពី​ឆ្នាំ​មុន នាង​ចាត់​ទុក​វា​ជា​ការ​ធ្វើ​ឱ្យ​ទាន់សម័យ​។ នាង​ប្រាប់​ថា គ្រូពេទ្យ​របស់​នាង​មិន​បាន​កំណត់​ការ​ចាក់​ប៉ុន្មាន​ដងនោះ​ទេ​។ នាង​ថា អ្នក​ចង់​ចាក់​ប៉ុន្មាន​​ដង​ក៏​បាន​ដែរ ឱ្យ​តែ​ទុក​គម្លាត​២​ខែ​ម្តង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Times News

https://www.youtube.com/watch?v=9IskcK8y_3k

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ