ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អនុ​ម័ត្រ​គម្រោង​បង្កើត​រោងចក្រ​កេស​កា​តុង​២​កន្លែង​បង្កើត​ការងារ​៦៨៧​កន្លែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ហៅ​កាត់​ថា ( CDC ) បាន​អនុ​ម័ត្រ​ចេញ​វិ​ញ្ញាបន​ប​ត្រ​​ចុះបញ្ជី​ជា​ស្ថាព​ដល់​គម្រោង​សាងសង់​រោងចក្រ​កេស​កា​តុង​ធំ​ៗ​ចំនួន​២​កន្លែង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៨,៧…

រាជធានី​ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ហៅ​កាត់​ថា ( CDC ) បាន​អនុ​ម័ត្រ​ចេញ​វិ​ញ្ញាបន​ប​ត្រ​​ចុះបញ្ជី​ជា​ស្ថាព​ដល់​គម្រោង​សាងសង់​រោងចក្រ​កេស​កា​តុង​ធំ​ៗ​ចំនួន​២​កន្លែង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៨,៧ លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្តល់​ជូន​ឱកាស​ការងារ រហូត​ដល់ ៦៨៧​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់ CDC បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ផលិត​កេស​កា​តុង​ទាំង​ពីរ​នោះ​គឺ​៖ ១-​ក្រុមហ៊ុន KH PAPER CO., LTD. មាន​គម្រោង​សាងសង់​រោងចក្រ​កេស​កា​តុង ដែល​មាន​ទីតាំង​ស្ថិត​នៅ​លូវ​បេតុង ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ និង២-គម្រោង​សាងសង់​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​របស់​ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិ​បឹង​កេ​ត​លើ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ទើបតែ​អនុម័ត​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​នា​ពេល​ថ្មី​ៗ​ប​នេះ ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ