ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! រក​សី​ុ​គ្រឿងញៀ.នប្រើ​សុទ្ធតែ​ដ្រូ​នតាមដាន​សមត្ថកិច្ច​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ ជនសង្ស័យ​ចំនួន​២នាក់​ត្រូវ​​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​​នគរ​​បាល​ខេត្តស្ទឹងត្រែងឃាត់ខ្លួន​ ក្រោយធ្វើ​សកម្មភាព​រក្សា​ទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀ​ខុសច្បាប់ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ កា​រប​ង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យទាំង​២នាក់​​ខាងលើ​​នេះ កម្លាំង​ជំនាញ​​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​២​​ផ្សេង​គ្នា…

ខេត្តស្ទឹងត្រែង​ ៖​ ជនសង្ស័យ​ចំនួន​២នាក់​ត្រូវ​​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​​នគរ​​បាល​ខេត្តស្ទឹងត្រែងឃាត់ខ្លួន​ ក្រោយធ្វើ​សកម្មភាព​រក្សា​ទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀ​ខុសច្បាប់ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ កា​រប​ង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យទាំង​២នាក់​​ខាងលើ​​នេះ កម្លាំង​ជំនាញ​​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​២​​ផ្សេង​គ្នា ។ ដោយ​ម្នាក់​ឃាត់ខ្លួន​នៅ​ស្រុក​សៀម​ប៉ា​ង និង​ម្នាក់​ទៀត​ឃាត់ខ្លួន​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ក្នុង​ថ្ងៃ​រយៈពេល២បន្តបន្ទាប់​គ្នា​គឺថ្ងៃទី​៩​ និង​ទី​១០ ខែឧសភា ឆ្នាំ​២០២០​នេះ ។

នគរបាល​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា​ កម្លាំង​អធិការដ្ឋា​ន​នគរបាល​ស្រុក​សៀម​ប៉ា​ង​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំនុច​ភូមិ​ញ៉ាំង​ស៊ុម ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។ ក្នុង​នោះ​សមត្ថកិច្ច ដកហូត​បាន​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​​ថ្លា​ពណ៌​ស​ (Ice) ចំនួន៦​កញ្ចប់​តូច និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ បាង សុ​គា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ញ៉ាំង​ស៊ុម ឃុំ​សេកុង ស្រុក​សៀម​ប៉ា​ង ​កាលពី​​វេលា​ម៉ោង​១និង​៥​នាទី​ក្នុង​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០​។

ក្រោយ​ការ​សារភាព​របស់​ជនសង្ស័យឈ្មោះ​បាង សុ​គា នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ឧសភា​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បន្ត​ទៅ​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ សុខ ជីវិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិត​នៅ​ក្នុងភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ក្នុង​នោះ​ដែរ សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(Ice) ​បាន​ចំនួន​២កញ្ចប់​ទៀត​​។

នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជា​មុខសញ្ញា​ចាស់ ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ចំនួន​៣​លើក​មក​ហើយ តែ​មិន​អាច​បង្ក្រាប​បាន​ឡើយ ដោយ​ជនល្មើស​បាន​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន​ចាប់​រូបភាព​សម្រាប់​ឃ្លាំមើល​ពី​សកម្មភាព​របស់​សមត្ថកិច្ច ហេតុនេះ​ហើយ​ទើប​សមត្ថកិច្ច​មិន​អាច​បំបែក​ករណី​ល្មើសច្បាប់​បាន រហូត​មក​ដល់​ពេល​នេះ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​ពី​បក្ខពួក​ រួម​ផ្សំ​នឹង​វត្ថុ​តាង​បទល្មើស​ជាក់ស្តែង​ផង​នោះ ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរនាក់​រួម​នឹង​វត្ថុ​តាង​បទល្មើស​គ្រឿងញៀន កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំ​​រឿង​ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)