ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ស្រី Adele លេច​មុខជា​ថ្មី​ជាមួយ​រូបរាង​ស្លី​ម​ខ្លាំង​មើល​សឹង​មិន​ស្គាល់

3 ឆ្នាំ មុន

បរទេស​ ៖ តារាចម្រៀង​លំដាប់​ពិភពលោក​នាង Adele ដែល​ប្រិ​យ​មិត្ត​នៅ​ស្រុក​ខ្មែរ​ស្គាល់​ជាង​ច្បាស់​តាម​រយៈ​បទ​ចម្រៀង​ដ៏​ល្បី «Rolling in the deep» បាន​បង្ហាញខ្លួន​សារ​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​រូបរាង​ស្លី​ម​ខ្លាំង​បំផុត…

បរទេស​ ៖ តារាចម្រៀង​លំដាប់​ពិភពលោក​នាង Adele ដែល​ប្រិ​យ​មិត្ត​នៅ​ស្រុក​ខ្មែរ​ស្គាល់​ជាង​ច្បាស់​តាម​រយៈ​បទ​ចម្រៀង​ដ៏​ល្បី «Rolling in the deep» បាន​បង្ហាញខ្លួន​សារ​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​រូបរាង​ស្លី​ម​ខ្លាំង​បំផុត ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​មហាជន​មើល​នាង​សឹងតែ​មើល​មិន​ស្គាល់ ​ព្រោះ​នាង​ធ្លាប់តែ​មាន​សាច់​ទ្រលុកទ្រលន់​ធាត់​ធំ​នោះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ​នាង Adele បាន​បង្ហោះ​រូប​របស់​នាង​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​បណ្តា​សង្គម Instagram ដែល​ត្រូវជា​ថ្ងៃកំណើត​របស់​នាង ជាមួយ​រូបរាង​ថ្មី បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​បាន​ធ្វើការ​សំរាក​ទម្ងន់​អស់​រយៈពេល​ជា​យូរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Dailymail នា​ថ្ងៃ​ទី ៩ ឧសភា ។

បន្ថែម​ពី​ការ​បង្ហោះ​រូបថត​របស់​ខ្លួន​ដែល​មាន​ដងខ្លួន​ស្លី​មសិ​ច​ស៊ី​នោះ គេ​ក៏​បានឃើញ​តារា​ចម្រៀង​​រូប​នេះ​ដើរ​លេង​នៅ​ខាងក្រៅ​ជា​មូ​យ​មិត្ត​ភ័​ក្ត​របស់​នាង បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នកគាំទ្រ​នៅ​ពេល​ឃើញ​រូបរាង​ថ្មី​ដែល​មាន​ជើង​ស្រ​ឡូ​ន រាង​តូច​ត្រ​ឡឹ​ង ជា​មូ​យ​នឹង​ការ​ប្តូរ​ម៉ូ​ដ​សក់​ថ្មី​។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា Adele មក​ដល់​ពេល​នេះ​ឈាន​ចូល​ដល់​វ័យ ៣២ ឆ្នាំ​ហើយ ។

តាម​រយៈ​ការ​បង្ហាញ​នូវ​រូបរាង​ខុស​គ្នា​មេឃ​និង​ដី​នេះ បាន​បញ្ជាក់​ពិភពលោក​ឲ្យ​ឃើញ​ថា «​គ្មាន​អ្វី​ដែល​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ​» ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ dailymail (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ