បរទេស ៖ ភាពចាស់ជរា គឺជារឿងធម្មតាមួយនៃជីវិតរបស់មនុស្សគ្រប់រូប តែវាអាស្រ័យទៅលើយើងក្នុងការសម្រេចថា តើយើងនឹងធ្វើឱ្យភាពចាស់ក្លាយទៅទៅជាគុណវិបត្តិ ឬជាគុណសម្បត្តិ? ប៉ុន្តែសម្រាប់បុរសទាំង១០រូប ខាងក្រោមនេះ បញ្ជាក់ឱ្យឃើញថា ភាពចាស់របស់ពួកគាត់មិនមែនជាបញ្ហាទ្បើយ។
ផ្ទុយទៅវិញពួកគាត់កាន់តែមានភាពជឿជាក់កាន់តែខ្លាំង នឹងទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ថែមទាំងឆក់យកបេះដូងនារីវ័យក្មេងជាច្រើននាក់នៅលើបណ្តាញសង្គម Instagram ទៀតផង ។
បុរសចំណាស់ដែលមានរូបរាងសង្ហារទាំងនោះ បានចាប់ផ្តើមអាជីពតារាម៉ូដែលរបស់ពួកគេបន្ទាប់ពីមានវ័យ ៥០ ឆ្នាំ។ ក្នុងនោះមានដូចជា ៖ 1. លោក Philippe Dumas, អាយុ 60 ឆ្នាំ 2. លោក Anthony Varrecchia, អាយុ 53 ឆ្នាំ 3. លោក Gianluca Vacchi, អាយុ 50 ឆ្នាំ 4. លោក Aiden Brady អាយុ 50 ឆ្នាំ 5. លោក Eric Rutherford អាយុ 49 ឆ្នាំ 6. លោក Alessandro Manfredini អាយុ 48 ឆ្នាំ 7.លោក Deshun Wang,អាយុ 80 ឆ្នាំ 8. លោក Irvin Randle, អាយុ 54 ឆ្នាំ 9. លោក Ron Jack Foley,អាយុ 50 ឆ្នាំ 10. លោក Shan Michael Hefley អាយុ 54 ឆ្នាំ។
ពួកគាត់សុទ្ធតែជាតារាម៉ូដែលមានវ័យចំណាស់ ដែលខិតខំថែរក្សាសុខភាព និងរូបរាងកាយមិនអោយទ្រុឌទ្រោមទៅតាមវ័យនោះទ្បើយ។ ដកស្រង់ចេញពីវេបសាយ ៖ healthyfoodhouse (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ