ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ​ស្នើ​សមត្ថកិច្ច​ជួយ ​ក្រោយ​មាន​ស្ត្រី​មួយ​រូប​គំរាម​សម្លា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជួយ​អ្នក​នាង​រក​យុត្តិធម៌​ដល់​អ្នក​នាង​ផង​ក្រោយ​ពី​មាន​ស្ត្រី​មួយ​រូប​បាន​ខម​មិន​​គំរាម​ប​សម្លាប់​រូប​អ្នក​នាង ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជួយ​អ្នក​នាង​រក​យុត្តិធម៌​ដល់​អ្នក​នាង​ផង​ក្រោយ​ពី​មាន​ស្ត្រី​មួយ​រូប​បាន​ខម​មិន​​គំរាម​ប​សម្លាប់​រូប​អ្នក​នាង ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​កាលពី​ថ្ងៃ​ទី ៩ ខែឧសភា ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ​បាន​បញ្ជាក់​ក្នុង​សំ​ណេ​រ​របស់​អ្នក​នាង​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផង និង​សូម​ជួយ​ផ្តល់​យុត្តិធម៌​ដល់​រូប​អ្នក​នាង​ដែល​ជា​អ្នកសិល្បៈ​ស្លូតត្រង់​ដែល​តែង​ត្រូវ​មនុស្ស​ពាល​ធ្វើបាប ជាក់ស្តែង​ដូច​មាន​ស្ត្រី​មួយ​រូប​បាន​ខម​មិន​ គំរាម​​​អាយុជីវិត​អ្នក​នាងអ​ញ្ចឹ​ង ។

តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពីរោះ​រណ្តំ​រូប​នេះ​បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ថា «​មិន​អាច​ត្រឹមតែ​សូមទោស ក៏​រួចខ្លួន​ទេ​មីង ខ្ញុំ​មិន​ទទួលយក​ទេ ! បើ​ការ​ជេរ​គេ គំរាម​សម្លាប់​គេ​រួច​ហើយ​សូមទោស​បាន ប្រទេស​ក៏​មិនបាច់​មានច្បាប់​ដែរ នាំ​គ្នា​ដើរ​ជេរ ដើរ​សម្លាប់​គ្នា​ពាស​វាល​ពាស​​កាល​​ទៅ » ។

អ្នក​នាង​បាន​បន្ត​ទៀត​ថា «​ឆ្ងល់​ដែរ បើសិន​ខ្ញុំ​ជា​អ្នក​គំរាម​សម្លាប់​អ្នកឯង​វិញ តើ​អ្នកឯង​នឹង​ធ្វើ​ម៉េច ? ខឹង ប្តឹង ដាក់ទោស ? ហើយ​បបួល​ពួក​តែ​ស្ករ​ចូល​មក​ជំ​ទាល​ដៀល​ជេរ​ប្រមាថ​ហៅ​ថា​ មី​តារា​​អញ្ចេះ មី​តារា​អ​ញ្ចុះ តាម​ចិត្ត​ដើម្បី​ឆ្លៀតឱកាស ? ច្បាស់​ណាស់ ដូច​រឿង​នេះ ខ្ញុំ​មិន​ដែល​ស្គាល់​ឬ​មាន​បញ្ហា​អី​ជាមួយ​ផង ក៏​មីង​ស្អប់​ខ្ញុំ និង​សាហាវ​ដាក់​ខ្ញុំ​ប៉ុណ្ណឹង​ទៅ​ហើយ ទំ​រាំ​តែ​ខ្ញុំ​មាន​អ្វី​ខុស​​ទៀត មីង​មិន​លើកលែង​ទេ​»​។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា តារាចម្រៀង​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់​បាន​បន្ថែម​ថា «​ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយ​តប​តាម​នី​តិ​វិធី ដើម្បី​ទុកជា​គំរូ​ដល់​ពួក​អ្នក​ចូល​ចិត្ត​ចូល​មក​ជេរ​បញ្ចោរ និង​ប្រើ​អំណាច​គំរាម​​សម្លាប់​ដូច​មីង​ឯង ​អាង​តែ​ខ្លួន​នៅ​ឆ្ងាយ​គិត​ថា ​គ្មាន​អ្នក​ស្គាល់ ។ ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា ​មីង​មាន​ខ្នង​នៅ​ទីណា​ខ្លះ ហើយ​ធំ​ប៉ុណ្ណា​ ទើប​បានជា​ហ៊ាន​បញ្ជា​អោយ​គេ​ទៅ​ជួប​ខ្លួន បើ​មិន​ទៅ​ប្រយ័ត្ន​ងាប់ ស្រួល​ៗ​យ៉ាងនេះ ! ខ្លួន​មាន​ឋា​នៈ​នាទី​ជា​ឱសថការី​កំពុង​បំរើ​ការងារ និង​មាន​បើក​ការ​ព្យា​បាល​មនុស្ស​ផង តែ​បែរជា​មាន​ចរិត​កោងកាច​ឃោ​ឃៅ​សាហាវព្រៃផ្សៃ​ហួស​ថ្លែង​.. តែ​ឆ្ងាញ់​ត្រង់​ពេល​គេ​តាម​ទាន់​ដល់​មុខ​ផ្ទះ ក៏​រំអួយ​ថា ​មិនសូវ​ស្រួលខ្លួន គិត​ច្រើន ចង់​ឆ្កួត​..​ឯណា​ទៅ​វិញ​….​។

បើ​ម្តង​ជា ម្តង​ឆ្កួត​បែប​នេះ អ​ញ្ចឹ​ង​មីង​ត្រៀម​បិទឱសថស្ថាន និងគ្លី​និក​អោយ​ហើយ​ទៅ គ្មាន​ច្បាប់​ឯណា​អនុញ្ញាតិ​អោយ​មនុស្ស​រោគ​ចិត្ត មនុស្ស​ឆ្កួត​ស​រសៃ​ប្រសាទ​មក​បើក​លក់​ថ្នាំ និង​ព្យាបាល​គេ​នុះ​ទេ ហើយ​មីង​ក៏​នៅ​តែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ខ្ញុំ​ដែរ កុំ​គិត​ថា​ធ្វើ​ឆ្កួត​អាច​រួចខ្លួន​អោយ​សោះ !» ។

ព្រម​ជាមួយ​គ្នា​នោះ​អ្នក​នាង​បាន​បន្ត «​នាង​ខ្ញុំ​សូម​ផ្ញើ​សំណុំរឿង​ព្រហ្ម​ទ​ណ្ឌ​មួយ​នេះ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផង 🙏 សូម​ជួយ​ផ្តល់​យុត្តិធម៌​ដល់​អ្នកសិល្បៈ​ស្លូតត្រង់​ដែល​តែង​ត្រូវ​មនុស្ស​ពាល​ធ្វើបាប​ម្នាក់​នេះ​ផង 🙏 ។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​បងប្អូន ទស្សនិកជន និង​ហ្វ៊េន​ដែល​គាំទ្រ និង​ជួយ​ផ្តល់​កម្លាំងចិត្ត​ដល់​នាង​ខ្ញុំ 🙏 សូម​អរគុណ​» ។

យ៉ាងណាមិញ ងាក​ទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Ho Dany ដែល​តារាចម្រៀង​រូប​នេះ ​ថត​ជាប់​ខម​មិនគំរាម​នោះ បាន​សរសេរ​សារ​គំរាម​បែប​នេះ​ថា «​យើង​រាប់អាន​គ្នា​អាច​បន្ត​ទៅ​មុខ​បាន ឬ​អត់​យើង​ក៏​មើល​គ្នា​សិន​ដែរ ok» ។ បន្ទាប់​មក​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ បាន​ឆ្លើយ​តប​ដោយ​ចោទ​ជា​សំណួរ​ថា «​បាន​ន័យ​ថា​ ម៉េច​ដែរ​ទៅ?​» ស្រាប់តែ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​តប​ថា «​ចាំ​ជួប​គ្នា​សិន ​កុំ​ភ្លេច​ផ្សារ Lacky ប៉េង … មិនឃើញ​ប្រយ័ត្ន​ងាប់​» ។

ចំពោះ​គណនី​ខាងលើ​នេះ ​ត្រូវ​បាន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ​បង្ហោះ​សារ​បញ្ជាក់​ថា ​នាង​គឺជា​ឱសថ​ការី​មួយ​រូប ។

កោះសន្តិភាព​នឹង​ផ្សាយ​ជូន​លម្អិត​បន្ថែម​ទៀត​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ