ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ​ប៉ុន​ ​ប្រឹង​ចេញ​វ៉ា​ក់​សាក់​កូ​វី​ដ​១៩​ នៅ​ឆ្នាំ​២០២១

3 ឆ្នាំ មុន

ជប៉ុន​មាន​បំណង​ផលិត​ចេញ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០២១ ខ​ណៈ​ដែល​​ពិភពលោក​កំពុង​ប្រណាំង​ប្រជែង​គ្នា​។ ក្រុមហ៊ុន Shionogi កំពុង​ប្រណាំង​នាំ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ ១៩ ដើម្បី​អាច​ចេញ​ប្រើ​នៅ​លើ​ទីផ្សារ​នា​ឆ្នាំ​ក្រោយ​។ ក្រុមហ៊ុន​ផលិត​ថ្នាំ​ជប៉ុន​កំពុង​ពិចារណា​លើ​ផែនការ​ពង្រីក​សមត្ថភាព​ផលិត​កម្ម​មុន​ពេល​ការ​សាកល្បង​គ្លីនិក​ចាប់ផ្តើម​។ ប្រធាន ​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន…

ជប៉ុន​មាន​បំណង​ផលិត​ចេញ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០២១ ខ​ណៈ​ដែល​​ពិភពលោក​កំពុង​ប្រណាំង​ប្រជែង​គ្នា​។

ក្រុមហ៊ុន Shionogi កំពុង​ប្រណាំង​នាំ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ ១៩ ដើម្បី​អាច​ចេញ​ប្រើ​នៅ​លើ​ទីផ្សារ​នា​ឆ្នាំ​ក្រោយ​។ ក្រុមហ៊ុន​ផលិត​ថ្នាំ​ជប៉ុន​កំពុង​ពិចារណា​លើ​ផែនការ​ពង្រីក​សមត្ថភាព​ផលិត​កម្ម​មុន​ពេល​ការ​សាកល្បង​គ្លីនិក​ចាប់ផ្តើម​។

ប្រធាន ​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Shionogi លោក Isao Teshirogi បាន​ប្រាប់ Nikkei នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា «​ខណៈ​ពេល​ដែល​រក្សា​ល្បឿន​ជាមួយ​គូប្រជែង​ខ្ញុំ​រំពឹង​ថា​កាល​បរិ​ច្ឆេទ​នៃ​ការ​ចេញ​ធ្វើ​វ៉ា​ក់​សាំង​នេះ​យ៉ាង​យូ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០២១» ។

ក្រុមហ៊ុន Shionogi មាន​គោលបំណង​ផ្គត់ផ្គង់​វ៉ាក់សាំង​សក្តានុពល​ចំនួន ១០ លាន​ដូ​ស​។ ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​ពី ៩៤ លាន​ដុល្លារ​ទៅ ១៨៨ លាន​ដុល្លារ​) ដើម្បី​បន្ត​ពង្រីក​សមត្ថភាព​ផលិត​។

ដែល​ជា​ល្បែង​មិនធម្មតា​មួយ​ក្នុង​ក្តី​សង្ឃឹមថា នឹង​ធានា​បាន​នូវ​ការ​ចេញផ្សាយ​ទ្រង់ទ្រាយ​ធំ​៕ (កែ​​សម្រួល​ដោយ​ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ