ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​បា​ម៉ា​ វាយ​ប្រហារ​លោក Trump យ៉ាង​​ចាស់​ដៃ​លើ​ការ​ដោះស្រាយ​វីរុស​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក ​៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ធ្វើការ​វាយ​ប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ការ​ចាត់វិធានការ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ លើ​ជំងឺ​រាត​ត្បាត​វីរុស​កូ​វី​ដ​-១៩ និង​បាន​ហៅ​ដំណោះស្រាយ​របស់​លោក​ត្រាំ…

សហ​រដ្ឋ​អាមេរិក ​៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ធ្វើការ​វាយ​ប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ការ​ចាត់វិធានការ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ លើ​ជំងឺ​រាត​ត្បាត​វីរុស​កូ​វី​ដ​-១៩ និង​បាន​ហៅ​ដំណោះស្រាយ​របស់​លោក​ត្រាំ ​ឆ្លើយ​តប​នឹង​វីរុស​ឆ្លង​មួយ​នេះ​ថា​ជា «​គ្រោះ​មហន្តរាយ​វឹកវរ​» ខណៈ​សហរដ្ឋអាមេរិក​នាំមុខ​ពិភពលោក​ដែល​មាន​ករណី​ឆ្លង​វីរុស​រលាក​សួត​ថ្មី​មួយ​នេះ ​ដែល​មាន​ចំនួន​ជិត ១,៣ លាន​នាក់ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post នា​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០២០ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​លេច​ធ្លាយ​ការ​សន្ទនា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើរ​​ណេ​ត​នៅ​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ របស់​លោក​អូ​បា​ម៉ា ជាមួយ​អតីត​សមាជិក​រដ្ឋបាល​របស់​លោក​នោះ លោក​អូ​បា​ម៉ា​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ សេចក្តីសម្រេច​របស់​ក្រសួងយុត្តិធម៌​ក្នុង​ការ​ទម្លាក់​ការ​ចោទប្រកាន់​លើ​លោក Michael Flynn ប្រធាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ដែល​ជា​ស្ថាប័ន​​កំពូល​មួយ​របស់​រដ្ឋ​លោក​ត្រាំ ដែល​បាន​សារភាព​ថា​ មាន​កំហុស​ក្នុង​ការ​កុហក FBI នៅ​ក្នុង​​ការ​ស៊ើបអង្កេត​របស់​រុ​ស្ស៊ី ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ​នៅ​អា​មេរិ​ក ។

នៅ​ក្នុង​សារ​សំលេង​ដែល​ទទួល​បាន​មុន​ដោយ Yahoo News លោក​អូ​បា​ម៉ា​ បាន​ជម្រុញ​ឱ្យ​អតីត​​បុគ្គលិក​ទាំងអស់​ចូលរួម​ជាមួយ​គាត់​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​ជាមួយ​លោក​សម្រាប់​ជួយ​នៅ​ពី​ក្រោយ​លោក Joe Biden នៅ​ពេល​ដែល​គាត់​ត្រៀម​ទទួលយក​តំណែង​របស់​លោក Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ ។

សូម​រម្លឹក​ថា សហរដ្ឋអាមេរិក​ នាំមុខ​ពិភពលោក​ដែល​មាន​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ កើនឡើង​ជិត ១,៣ លាន​នាក់ ​និង​ចំនួន​អ្នក​ស្លាប់​ចំនួន​ជាង ៧៧.០០០ នាក់​។

លោក Trump ត្រូវ​បាន​គេ​រិះគន់​ជា​បន្តបន្ទាប់​លើ​វិធានការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩ ដោយ​លោក​ហាក់​​មានការ​ធ្វេសប្រហែស​នាំ​ឲ្យ​ប្រទេស​ពើបប្រទះ​នូវ​ការ​ខ្វះខាត​ឧបករណ៍​វេជ្ជសាស្ត្រ​សំខាន់​ៗ​សម្រាប់​សង្គ្រោះ​ពលរដ្ឋ​ និង​ក្រុម​គ្រូពេទ្យ ។

ហេតុ​ដូច្នេះ​សម្រាប់​ការ​បោះ​ឆ្នោត​ឡើង​វិញ​ សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​អា​មេ​រិ​ក លោក​ត្រាំ​ក៏​ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា ​លោក​បាន​ដាក់​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​មុន​ជីវិត​មនុស្ស​ដោយ​ជំរុញ​ឱ្យ​រដ្ឋ​នានា​បើកទ្វារ​សេដ្ឋកិច្ច​ដែល​ហិនហោច​របស់​ពួក​គេ​ឡើង​វិញ ​ដោយ​មិន​មាន​ប្លង់​ច្បាស់​សម្រាប់​របៀប​ធ្វើ​វា​ដោយ​សុវត្ថិភាព​ឡើយ ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ ​scmp (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ