ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​២​ដួង ចូល​សិល្បៈ​តំណាល​គ្នា បែរជា​វាសនា​ខុស​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​ស្រី​២​ដួង ដែល​រួម​គ្នា​អង្រួន​វិស័យ​សិល្បៈ​ឱ្យ​មហាជន​បាន​ស្គាល់​រួច​ទៅ​ហើយ​នោះ គឺ​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា និង​អ្នក​នាង កែវ ពេជ្រ​ពិសី​។ តារា​សម្តែង​ទាំង​២​នេះ…

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​ស្រី​២​ដួង ដែល​រួម​គ្នា​អង្រួន​វិស័យ​សិល្បៈ​ឱ្យ​មហាជន​បាន​ស្គាល់​រួច​ទៅ​ហើយ​នោះ គឺ​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា និង​អ្នក​នាង កែវ ពេជ្រ​ពិសី​។ តារា​សម្តែង​ទាំង​២​នេះ សុទ្ធតែ​មាន​ស្នាដៃ​ល្អ ផ្នែក​កម្រិត​សម្តែង​ភាពយន្ត ហើយ​បាន​ស្រវា​ការងារ​ជាតា​រា​ឯកភាព​យន្ត​មិន​តិច​រឿង​ឡើយ​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ឱកាស និង​វាសនា របស់​ពួក​គេ​ឃើញ​ថា ញែក​គ្នា​ដាច់ ដោយ​ម្ខាង​ពោរពេញ​ដោយ​សុខ​សុភមង្គល ហើយ​ម្ខាង​ទៀត ហាក់​ស្រពោន ជា​ពិសេស​ជីវិត​ស្នេហា​។

អតីត​ជា​ពិធី​ការិនី​ដ៏​ល្វតល្វន់ និង​តួឯក​នាង ទាវ ដា​ញ់ ម៉ូ​នី​កា ចាប់តាំងពី​បាន​រៀប​ការ​ជាមួយ​បុរស​វ័យ​រៀង​ចំណាស់​ឱ្យ​ផ្អើល​គេឯង​កាលពី​ច្រើន​ឆ្នាំ​មុន បាន​បិទ​ទំព័រ​សិល្បៈ​ជា​ច្រើន​ឆ្នាំទៅ​ហើយ​។ តារា​តូច​ច្រឡឹង​ស្រអែម​ស្រស់​រូប​នេះ បាន​សាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​កង់​គូ​រ៉ូ ប្រទេស​អូស្ត្រាលី​។ បច្ចុប្បន្ន​នេះ អ្នក​នាង​ទទួល​បានកូន​២​នាក់ ក្នុង​ស្រី​១ និង​ប្រុស​១​។

ថ្វី​ដ្បិតតែ​ជីវិត​ប្តី​ប្រពន្ធ ដូច​ចាន​ក្នុង​រាវ ហើយ​មាន​ម្តងម្កាល ដា​ញ់ ម៉ូ​នី​កា បង្ហោះ​សារ​សោកសៅ​លើ​គ្រួសារ តែ​អ្នក​នាង និង​ស្វាមី នៅ​តែ​រក្សា​បាន​ចំណង​ស្នេហ៍​រឹង​មាំ​មាន កូន​ៗ​ជាទី​ស្រឡាញ់​ធ្វើ​ជា​កម្លាំងចិត្ត​។ សម្រស់​ប្រែប្រួល​បន្តិច​មែន អ្នក​នាង​នៅ​តែ​ទទួល​បានការ សរសើរ​ពី​អ្នកគាំទ្រ​ថា នៅ​តែ​ស្រស់​ស្អាត​។ សព្វថ្ងៃ​សម្រាប់​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក សុទ្ធតែ​ដឹង​ថា ដា​ញ់ ម៉ូ​នី​កា គឺជា​អ្នកលក់​ផលិតផល​ដ៏​មាន​ថ្វីមាត់ និង​ជំនាញ​ម្នាក់​ទទួល​បានការ​គាំទ្រ និង​ជោគជ័យ​។

ដា​ញ់ ម៉ូ​នី​កា ពេល​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ ក្រៅពី​ថត​ភាពយន្ត និង​ខារ៉ាអូខេ​រាប់​មិន​អស់ អ្នក​នាង​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី នាទី​ខារ៉ាអូខេ​សំណូមពរ​ប្រិ​យ​មិត្ត​ប្រចាំ​ទូរទស្សន៍​អប្សរា​។ ទស្សនិកជន​ក៏​ភ្ញាក់ផ្អើល ដោយសារ​នាង​ជា​តារា​សម្តែង​មែន​តែ​សំឡេង​ច្រៀង​ពីរោះ មិន​ចាញ់​តារាចម្រៀង​អាជីព​ប៉ុន្មាន​។

ចំពោះ​អ្នក​នាង កែវ ពេជ្រ​ពិសី​វិញ ក៏​ខ្លាំង​ដល់​កំពូល​មិន​ចាញ់ ដា​ញ់ ម៉ូ​នី​កា​ឡើយ​។ អ្នក​ទាំង​២​ប្រដេញ​ការងារ​គ្នា ផលិតករ​ជា​ច្រើន​ទាក់ទង​ហៅ​ថត​សម្តែង​ស្ទើរ​រើខ្លួន​លែង​រួច​។ ប្រជាប្រិយ​ឡើង​ដល់​កម្រិត រុញច្រាន​ឱ្យ​អ្នក​នាង កែវ ពេជ្រ​ពិសី សល់​ប្រាក់​មួយ​ចំនួន បង្កើត​បាន​សំអាងការ​ផ្ទាល់ខ្លួន​។

ប៉ុន្តែ​អ្វី​ៗ​ពិតជា​មិន​អាច​ស្មាន​ដល់ ព្រោះ​ពេលវេលា​បានឱ្យ កែវ ពេជ្រ​ពិសី ជួប​ទៅ​ដោយ​រឿង​ជា​ច្រើន​បោកបក់​មក​លើ​រូប​នាង​។ អ្នក​នាង​បរាជ័យ​ស្នេហា រៀប​ការ​មិន​ទាន់​បាន​ប៉ុន្មាន​បែកបាក់​តាំងពី​ពេល​នោះ​មក ។ ពិសី ហាក់​មើល​មិនឃើញ​ពន្លឺ​ស្នេហ៍​ថ្មី​ទុក​ឱ្យ​អាយុ​កាន់តែ​ច្រើន​។ ស្មុគស្មាញ​បន្ត​មានឈ្មោះ​កូនកំព្រា​ឪពុក ច្រើន​ឆ្នាំ​កាលពី​ប៉ុន្មាន​ខែ​មុន ពិសី​បាត់បង់​ម្តាយ​ម្នាក់​ទៀត​។

ឯ​ការងារ​សិល្បៈ​វិញ ក៏​មិន​បាន​ប្រឡូក​ថត​សម្តែង​ដូច​មុន ពេញដៃ​ឡើយ​។ ម្តងម្កាល​នាង​ចូល​ក្រុម​ដើរ​ម៉ូ​ដ​ឱ្យ ឌួ​ង ហ្សូ​រី​ដា​ឡើង​វិញ និង​យូរ​ៗ​មក​ឡើង​ច្រៀង​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ​របស់​ទូរទស្សន៍​បាយ័ន​។

ចំណុច​មួយ​ដែល កែវ ពេជ្រ​ពិសី ធ្វើ​បាន​ដូច​ម៉ូ​នី​កា គឺ នាង​ធ្លាប់​ចូល​កាន់កាប់​កម្មវិធី ពិធី​ការិនី​ឱ្យ​ស្ថានីយទូរទស្សន៍​បាយ័ន កម្មវិធី​«​ប្រឡង​ចម្រៀង​បុរាណ​» ដៃគូ​ជាមួយ​ជួប សុ​ភ័​ក្រ និង​កម្មវិធី​ធំ​ៗ​ម្តងម្កាល​ទៀត​ដែរ​។ យ៉ាងណា​តំណែង​ថ្មី​នោះ ក៏​ស្ងាត់​ទៅ​វិញ​មក​ទល់​សព្វថ្ងៃ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ