ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមិនជួយ! ធ្វើសកម្មភាពលើនាងហើយ ទៅផ្តាច់ជីវិតជនជាតិចិនម្នាក់ទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ជន​​សង្ស័យ​ម្នាក់​​​ដែលរងរបួសបាក់ជើង​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​ទាំង​បាក់ជើងពេល​បញ្ជូន​​ចូល​មន្ទីរពេទ្យ​ឯកជន​ ចំណែកជនសង្ស័យម្នាក់ទៀត​បានរត់គេចខ្លួនបាត់ បន្ទាប់​ពី​ជនសង្ស័យទាំង​២​នាក់​​នេះ​ជិះ​ម៉ូតូ​​មួយគ្រឿងធ្វើសកម្មភាព​​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​ ​ហើយ​ជិះ​គេចខ្លួនក៏ជ្រុល​​ទៅ​បុក​ម៉ូតូរបស់​បុរស​ជន​ជា​តិ​ចិន​ម្នាក់ ​បណ្តាល​អោយ​​​បាត់បង់ជីវិតភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ។ ​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ជន​​សង្ស័យ​ម្នាក់​​​ដែលរងរបួសបាក់ជើង​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​ទាំង​បាក់ជើងពេល​បញ្ជូន​​ចូល​មន្ទីរពេទ្យ​ឯកជន​ ចំណែកជនសង្ស័យម្នាក់ទៀត​បានរត់គេចខ្លួនបាត់ បន្ទាប់​ពី​ជនសង្ស័យទាំង​២​នាក់​​នេះ​ជិះ​ម៉ូតូ​​មួយគ្រឿងធ្វើសកម្មភាព​​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​ ​ហើយ​ជិះ​គេចខ្លួនក៏ជ្រុល​​ទៅ​បុក​ម៉ូតូរបស់​បុរស​ជន​ជា​តិ​ចិន​ម្នាក់ ​បណ្តាល​អោយ​​​បាត់បង់ជីវិតភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា​ នៅ​ចំណុច​ផ្លូវ​លេខ​១៨២​កែង​២២៣​ (ផ្លូវទេពផន) ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ​ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​​ដែលបាត់បង់ជីវិត​ឈ្មោះ​FEI SHIQI ភេទប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​កម្មករ​ដឹក​​តៅ​​ហ៊ូ​លក់​ មាន​លំនៅ​​ក្នុងសង្កាត់​ឫ​ស្សី​កែវ​ ខណ្ឌ​ឫ​ស្សិ​កែវ​ ​ជាអ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាកគុប ពាក់ស្លាកលេខ ភ្នំពេញ ១HN-១៣៣៩ ។ ​

ចំណែក​ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួន​​ឈ្មោះ​ហុ​ក ម៉េ​ង​ហុង​ ភេទប្រុស អាយុ​១៥​ឆ្នាំ​ មាន​លំនៅ​ម្តុំ​ផ្សារ​ហេង​លី​ ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក រីឯជនសង្ស័យ​ម្នាក់ទៀត​ដែលរត់គេចខ្លួន​បាត់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ។ ជនសង្ស័យទាំង​​២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុង​ដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ID-៩១៥៤ ។​

តាមសេចក្តីរាយការណ៍​បានបន្ត​ថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា​២នាក់ជិះម៉ូតូ​មួយគ្រឿង បានធ្វើ​សកម្មភាពឆក់កាបូបពីស្ត្រីម្នាក់នៅចំណុចមុខផ្សារដើមគ ក្នុង​ខណ្ឌបឹងកេងកង ហើយ​ត្រូវសមត្ថកិច្ច​ដេញតាម​ ​បន្ទាប់មក​ជនសង្ស័យបាន​បោះកាបូបនោះចោលតាមផ្លូវ​ត្រង់ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ជ្រុល​បុកម៉ូតូរបស់​បុរសជនជាតិចិនជា​កម្មករលក់តៅហ៊ូ បណ្តាល​ឱ្យជនរងគ្រោះបាត់បង់ជីវិត ។ ចំណែកជនសង្ស័យ​ម្នាក់បានរងរបួសបាក់ជើង រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។​

ក្រោយពេលកើតហេតុ ជនសង្ស័យ​ម្នាក់​ដែលរងរបួសត្រូវបានសមត្ថកិច្ច​បញ្ជូនទៅសង្គ្រោះនៅ​គ្លីនិកឯកជន ​ចំណែក​ម៉ូតូទាំ២គ្រឿងត្រូវបាន​សមត្ថកិច្ច​នាំយកទៅរក្សាទុក​ដើម្បី​រង់ចាំធ្វើការ​ដោះស្រាយជា​បន្តទៀត ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ