ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​សេចក្ដី​អត់ធន់ ការងារ​មិន​បាន​ល្អ

3 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​យ៉ាងនេះ​ថា បើ​និយាយ​អំពី​ជីវិត​មនុស្ស ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​គាំទ្រ​យើង ជួយ​យើង ស្រឡាញ់​យើង ស្មោះ​នឹង​យើង​ឲ្យ​ដូច​ជា​ខ្លួន​យើង​គោរព​ធ្ងន់​ក្នុង​ការងារ​ល្អ​នោះ​ឡើយ ការងារ​ល្អជា​មន្ត​ស្នេហ៍​ដ៏​ស័ក្តិសិទ្ធិ​របស់​មនុស្ស​គ្រប់​រូប ។ បើ​និយាយ​អំពី​កាតព្វកិច្ច​ការងារ​រមែង​មាន​ឧបសគ្គ តែ​ឧបសគ្គ​ទាំងនោះ​គឺ​សម្រាប់​ឲ្យ​យើង​មានការ​ព្យាយាម​បន្ថែម…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​យ៉ាងនេះ​ថា បើ​និយាយ​អំពី​ជីវិត​មនុស្ស ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​គាំទ្រ​យើង ជួយ​យើង ស្រឡាញ់​យើង ស្មោះ​នឹង​យើង​ឲ្យ​ដូច​ជា​ខ្លួន​យើង​គោរព​ធ្ងន់​ក្នុង​ការងារ​ល្អ​នោះ​ឡើយ ការងារ​ល្អជា​មន្ត​ស្នេហ៍​ដ៏​ស័ក្តិសិទ្ធិ​របស់​មនុស្ស​គ្រប់​រូប ។

បើ​និយាយ​អំពី​កាតព្វកិច្ច​ការងារ​រមែង​មាន​ឧបសគ្គ តែ​ឧបសគ្គ​ទាំងនោះ​គឺ​សម្រាប់​ឲ្យ​យើង​មានការ​ព្យាយាម​បន្ថែម មិនមែន​សម្រាប់​ឲ្យ​ចុះចាញ់​នោះ​ទេ ។

បុគ្គល​ណា​ខ្វះ​សេចក្ដី​អត់ធន់ ការងារ​មិន​បាន​ល្អ , ខ្វះ​ការ​តស៊ូ ការងារ​មិន​សម្រេច , រវល់​តែ​រឿង​ស្នេហា កាន់​ការងារ​ធំ​មិន​បាន ការងារ​បុគ្គល​នោះ​នឹង​មិន​បាន​ជោគជ័យ​ឡើយ មិន​ជោគជ័យ​ព្រោះ​សេចក្ដី​ប្រមាទ ការងារ​ដែល​ចេះ​ស្ទាត់​ហើយ ត្រូវ​បរាជ័យ​ដូច​បុគ្គល​អសមត្ថភាព​ដូច្នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ