ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអ្នកអាចជួបវេជ្ជបណ្ឌិតក្រៅប្រទេស ដោយគ្រាន់តែមកកាន់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាសាខាតែមួយគត់ក្រោមការគ្រប់គ្រងរបស់ មន្ទីរពេទ្យបាងកក នៃប្រទេសថៃ ដែលមានវេជ្ជបណ្ឌិត ថៃ និងខ្មែរ ហើយក៏បើកដំណើរការ…

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាសាខាតែមួយគត់ក្រោមការគ្រប់គ្រងរបស់ មន្ទីរពេទ្យបាងកក នៃប្រទេសថៃ ដែលមានវេជ្ជបណ្ឌិត ថៃ និងខ្មែរ ហើយក៏បើកដំណើរការ ២៤ម៉ោង លើ ២៤ម៉ោង ។

លក្ខណៈពិសេសនៃមន្ទីរពេទ្យ គឺមានបំពាក់ឧបកណ៍បរិក្ខាពេទ្យទំនើបៗ ដែលអាចព្យាបា ល និងជួយសង្គ្រោះជីវិតអ្នកជំងឺបានជាច្រើន ដូចជា ជំងឺឆ្អឹង គ្រោះថ្នាក់បែកក្បាល វះកាត់ បេះដូង វះកាត់ផ្នែកក្បាល វះកាត់ឆ្អឹង វះកាត់ទូទៅ ក៏ដូចជាការដាក់បញ្ចូលរឺស័រ ឬ បាលូន នៅក្នុងសរសៃឈាមបេះដូងជាដើម ។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានធ្វើការយ៉ាងជិតដិតជាមួយនឹងមន្ទីរ ពេទ្យនៅប្រទេសថៃ ដែលជាមន្ទីរពេទ្យសាខានៅក្នុងក្រុមហ៊ុន BDMS ។ សម្រាប់អ្នកជំងឺ ដែលជួបនឹងការលំបាក ក្នុងការពិបាកទៅព្យាបាលនៅប្រទេសថៃ គឺអាចអញ្ជើញមក ទទួលនូវសេវាកម្មព្យាបាល ដោយអ្នកជំងឺអាចជួបជាមួយនឹងលោកវេជ្ជបណ្ឌិតផ្ទាល់តាម រយៈបច្ចេកវិទ្យាថ្មីទំនើប គឺ Telemedicine ។

ទន្ទឹមនេះ អ្នកជំងឺអាចទទួល និងរក្សាការព្យា បាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដូចការព្យាបាលនៅប្រទេសថៃផងដែរ ។ ក្រៅពីនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានទំនាក់ទំនងយ៉ាងរហ័សទាន់ចិត្តទៅកាន់គ្រប់មន្ទីរ ពេទ្យទាំងអស់នៅក្នុងបណ្តាញរបស់មន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យបាងកក មន្ទីរពេទ្យពីយ៉ា ថៃ មន្ទីពេទ្យប៉ៅឡូ មន្ទីរពេទ្យមហារីក នៅប្រទេសថៃ ឬក៏ពេទ្យផ្សេងៗទៀត ក្នុងការធ្វើ Telemedicine ។

ដូច្នេះ លោកអ្នកកាន់តែមានភាពងាយស្រួល ក្នុងការជួបជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក ក្រៅប្រទេស ដោយគ្រាន់តែលោកអ្នកអញ្ជើញមកកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឥឡូវនេះ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬ សម្រាប់ការណាត់ជួប សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ លេខ ០១២ ៩៩១ ០០០/ ០២៣ ៩៩១ ០០០ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ