ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​ឆ្នាំ​នេះ​មាន​ហាងឆេង​ខ្ពស់ ខណៈ​អាជីវកម្ម​លក់ដូរ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​លក់​ចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រដូវ​កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​កើត​មាននៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល​៣​ឬ​៤​ខែ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​គាំទ្រ​ផ្លែ​ឈើ និង​ផលិតផល​ក្នុងស្រុក ។ ក្នុង​នោះ​ផ្លែ​ទុរេន​កំពុង​ហាក់​មាន​ហាងឆេង ឬ​មាន​ទីផ្សារ​ខ្ពស់ ពោល​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​លក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ខណៈ​អាជីវកម្ម​លក់ដូរ​តូច​ធំ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​លក់​ចេញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រដូវ​កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​កើត​មាននៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល​៣​ឬ​៤​ខែ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​គាំទ្រ​ផ្លែ​ឈើ និង​ផលិតផល​ក្នុងស្រុក ។ ក្នុង​នោះ​ផ្លែ​ទុរេន​កំពុង​ហាក់​មាន​ហាងឆេង ឬ​មាន​ទីផ្សារ​ខ្ពស់ ពោល​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​លក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ខណៈ​អាជីវកម្ម​លក់ដូរ​តូច​ធំ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​លក់​ចេញ ។

បើ​តាម​អ្នក​បោះ​ដុំ​ទុរេន​ប្រចាំ​នៅ​ខេត្តកំពត​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ការ​ប្រមូល​ផល​ទុរេន​មិន​ទាន់​មាន​សំបូរ​នោះ​ទេ ប៉ុន្តែ​តម្លៃ​ទុរេន​នៅ​ឆ្នាំ​នេះ គឺ​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​អ្នកស្រី​បោះ​ដុំ​ទៅ​ឱ្យ​ម៉ូយ​នៅ​តាម​ទីផ្សារ​តំបន់​ពី​៤០០​ទៅ​៥០០​គីឡូក្រាម ។

អ្នកស្រី សេន រី​យ៉ា បានឱ្យ​ដឹង​ថា « ផ្លែ​ទុរេន​កំពត​មានការ​ពេញ​និយម​ហូប​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​ឆ្នាំ​នេះ​លក់​បាន​ថ្លៃ​ជាង​រាល់​ឆ្នាំ ។ ឆ្នាំ​មុន​ៗ​ផ្លែ​ទុរេន​មួយ​គីឡូក្រាម​ថ្លៃ​ជាង​១​ម៉ឺន​រៀល តែ​ឆ្នាំ​២០២០ នេះ​បោះ​ដុំ​បាន​ថ្លៃ​ជាង​២​ម៉ឺន​រៀល ។ ហើយ​នៅ​រាល់​ថ្ងៃនេះ​ខ្ញុំ​បាន​បោះ​ដុំ​ទុរេន​ផ្លែ ទៅ​ឱ្យ​ម៉ូយ​នៅ​ខេត្តតាកែវ ភ្នំពេញ និង​នៅ​ខេត្តកំពត មាន​ពី​៤០០​ទៅ​៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ »​។

បើ​តាម អ្នកស្រី សេន​រី​យ៉ា នៅ​ពេល​បច្ចុប្បន្ន​នេះ​តម្លៃ​ផ្លែ​ទុរេន​លក់ ឬ​បោះ​ដុំ​នៅ​លើ​ទីផ្សារ​បាន​ថ្លៃ ប៉ុន្តែ​នៅ​ពីរ​ឬ​បី​ខែ​ខាង​មុខ​វា​អាច​នឹង​ធ្លាក់​ថ្លៃ​បន្តិច​មក​វិញ ព្រោះ​ដល់​រដូវ​នៃ​ការ​ប្រមូល​ផល​មាន​ច្រើន តែ​ប្រជាពលរដ្ឋ​នូវ​តែ​មានការ​ពេញ​និយម​បរិភោគ​ជាង​ផ្លែ​ធុ​រេ​ន​នៅ​តាម​ខេត្ត​ផ្សេង​ៗ ។

អ្នក សេន​រី​យ៉ាង សង្កត់ធ្ងន់​ថា «​ទោះបី​តម្លៃ​ថ្លៃ ឬ​អាច​នឹង​ធ្លាក់​ចុះ​បន្តិច នៅ​ពេល​ទុរេន​សំបូរ អ្នក​បរិភោគ​ដូច​ជា អត់​ថយ​ចុះ​ទេ ព្រោះ​ទុរេន​យើង​វា​ឆ្ងាញ់​វា​មិន​ដូច​ទុរេន​គេ​(​ខេត្ត​ផ្សេង​)។

អ្នកស្រី ប៊ុ​ន ចិន្តា អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​តាកែវ​បានឱ្យ​ដឹង​ថា ក្នុង​រដូវ​កាល​នៃ​ការ​កើត​ជំងឺ​កូ​វី​ដ​១៩​នេះ ប្រជា​ពរល​ដ្ឋ​ហាក់​មានការ​ពេញ​និយម​បរិភោគ​ផ្លែ​ឈើ​ដែល​ដាំ​ដោយ​ប្រជា​កសិករ​ក្នុងស្រុក ពិសេស​ផ្លែ​ទុរេន​កំពត​ទោះបី​ឆ្នាំ​នេះ​វា​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន​បន្តិច​ក្តី ក៏​នៅ​មាន​អ្នកទិញ​បរិភោគ​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែ​ឈើ​ក្នុងស្រុក​ដទៃ​ទៀត ។

អ្នកស្រី​បញ្ជាក់​ថា​« ផ្លែ​ទុរេន​កំពត​ឆ្នាំ​នេះ​ទោះបី​មាន​តម្លៃ​ថ្លែ តែ​ពលរដ្ឋ​អ្នក​ចូល​ចិត្ត​ហូប​ច្រើន​នៅ​តែ​មាន​ច្រើន ព្រោះ​ទុរេន​កំពត​វា​មាន​រសជាតិ​ឆ្ងាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ