ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពងបែក​លើ​អណ្ដាត​មែន​ទេ? មិន​ពិបាក​ដោះស្រាយ​ឡើយ

3 ឆ្នាំ មុន

ពងបែក​លើ​អណ្ដាត​អាច​បង្ក​ការ​ឈឺចាប់​និង​ភាព​រំខាន​ជា​ខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ព្យាបាល​អាកា​រៈ​ពងបែក​មាត់ ឬ​លើ​អណ្ដាត​ឆាប់រហ័ស ៖ ១. ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ឱ្យ​បាន​ពី…

ពងបែក​លើ​អណ្ដាត​អាច​បង្ក​ការ​ឈឺចាប់​និង​ភាព​រំខាន​ជា​ខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ព្យាបាល​អាកា​រៈ​ពងបែក​មាត់ ឬ​លើ​អណ្ដាត​ឆាប់រហ័ស ៖

១. ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។

២. ម្សៅ Baking soda

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្សៅ baking soda ជាមួយ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ រួច​លាប​លើ​ដំបៅ​ពងបែក​។ អនុវត្ត​ឱ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ព្រឹក​និង​ល្ងាច​។ អ្នក​ក៏​អាច​លាយ​ម្សៅ Baking soda ចំនួន ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​កន្លះ​ពែង កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។

៣. ទឹកអំបិល

ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ជួយ​បន្ថយ​ការ​ឈឺចាប់ រលាក និង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ២​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សិន​មុន​នឹង​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។

៤. ទឹកឃ្មុំ

គ្រាន់តែ​លាប​ទឹកឃ្មុំ​ផ្ទាល់​លើ​ពងបែក​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ ឬ​ទទួលទាន​តែ​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​ទឹកឃ្មុំ​ជា​ការ​ស្រេច​។

៥. ប្រេងដូង

លាបប្រេង​ដូង​ផ្ទាល់​លើ​ពងបែក​ដោយ​ថ្នម​ៗ​។ អ្នក​ក៏​អាច​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​បាន​ដែរ​។

៦. តែ​ផ្កា Chamomile

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ខ្ពុរមាត់​ជាមួយ​តែ​នេះ ឬ​ដាក់​ស្អំ​កញ្ចប់​តែ​សើម​ផ្ទាល់​លើ​ពងបែក​។

៦. រមៀត

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹកដោះគោ​ក្ដៅ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហ​ៗ​។ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹកឃ្មុំ​រហូត​ក្លាយជា​ល្បាយ​ខាប់​ៗ​សឹម​លាប​ផ្ទាល់​លើ​ពងបែក​និង​លាង​សម្អាត​ចេញ​រយៈពេល ១០ ទៅ ១៥ នាទី​ក្រោយ​។ អនុវត្ត​ម្ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ