ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រភេទ​សុ​ក្រំ​លេខ​១​ចំនួន​១១៩​សន្លឹក​​លាក់​​ស្តុក​ក្នុង​ក្រុមហ៊ុន «ជី ជី វើ​ល»

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង ​ដោយរឹបអូសយក​រក្សា​ទុកនៅ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ​។ លោកហេង ណា​ន មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​បូ​រី​អូរស្វាយ​សែន​ជ័យ​​ថា​ កាលពី​វេលា​ម៉ោង​០៥…

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង ​ដោយរឹបអូសយក​រក្សា​ទុកនៅ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ​។

លោកហេង ណា​ន មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​បូ​រី​អូរស្វាយ​សែន​ជ័យ​​ថា​ កាលពី​វេលា​ម៉ោង​០៥ និង​៤០​នាទីថ្ងៃ​ទី​៨ ឧសភា ​ក​ម្លាំងគណៈ​បញ្ជាការ​ឯកភាព​ស្រុក​រួមមាន​កម្លាំង​កងរាជអាវុធហត្ថ អភិបាល​រង​ស្រុក រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ​ ក្រោម​ការ​ឯកភាព​ពី​លោក​អភិបាលស្រុក បាន​រឹបអូស​ឈើ​ប្រភេទ​សុ​ក្រំ​លេខ​១ ចំនួន​១១៩សន្លឹក ដែល​ឈ្មួញ​លួចលាក់​ស្តុក​ទុក​នៅ​ក្រុមហ៊ុន ជី ជី វើ​ល ស្ថិត​ក្នុងភូមិ​កោះ​កី ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង​។

លោក​មេបញ្ជាការ​ស្រុក​បន្ត​ថាស្ថិត​ក្រោម​ការ​ចុះ​បង្ក្រាប​បទល្មើសព្រៃឈើ​ខាងលើ​ពុំ​មាន​អ្នក​ណា​ម្នាក់​អះ​អាង​ឡើយ​។ ក្រោយ​ការ​បង្ក្រាប​រឹបអូស​បា​ម​ឯកភាព​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​ឡុ​ង​ក្រឡ​ធ្វើការ​​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ដើម្បី​បន្ត​នីតិវិធី​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឡុ​ង​ក្រឡអោយ​ដឹង​ថា​ឈើ​ដែល​រឹបអូស​ពី​ទីតាំង​ក្រុមហ៊ុន ជី ជី វើ​ល ខាងលើមាន​​ចំនួន​១១៩​សន្លឹក ជា​ប្រភេទ​ឈើ​សុ​ក្រំ មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ​។​ បច្ចុប្បន្ន​ កំពុង​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ៕

អត្ថបទសរសេរ ដោយ