ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់ឃើញក្តារមឈូស គាត់ពិត​មិនស្រក់​​ទឹក​ភ្នែក​មែន​!​

3 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​សុ​ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​០៨ ​ឧសភា​សម្រេច​ចេញ​ដីកា​ឃុំខ្លួនបុរសជា​កូនចុង​ចិត្ត​អប្រិយ​​​យក​កាំ​បិ​ុ​ត​ផ្គាក់​គំរាម​កាប់​​​ឪពុក ដោយត្រូវ​ដាក់​ពន្ធនា​គារ​ជាបណ្តោះអាសន្ន​ ពី​បទ​គំរាម​គំ​ហែង​ថា​និង​សម្លាប់តាម​មាត្រា​២៣៣នៃ​ក្រមព្រហ្មទណ្ឌដែល​ប្រព្រឹត្ត​នៅ​ភូមិតា​ដោល​ទី​៣…

ខេត្ត​កណ្តាល​ ៖ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​សុ​ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​០៨ ​ឧសភា​សម្រេច​ចេញ​ដីកា​ឃុំខ្លួនបុរសជា​កូនចុង​ចិត្ត​អប្រិយ​​​យក​កាំ​បិ​ុ​ត​ផ្គាក់​គំរាម​កាប់​​​ឪពុក ដោយត្រូវ​ដាក់​ពន្ធនា​គារ​ជាបណ្តោះអាសន្ន​ ពី​បទ​គំរាម​គំ​ហែង​ថា​និង​សម្លាប់តាម​មាត្រា​២៣៣នៃ​ក្រមព្រហ្មទណ្ឌដែល​ប្រព្រឹត្ត​នៅ​ភូមិតា​ដោល​ទី​៣ ឃុំអំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៦​ ឧសភា វេលា​ម៉ោង​២១ ​និង​១៥​នាទី ។

គួរំលឹកថា ជន​រង​គ្រោះ​ឈ្មោះ ផ​ល្លី ពិសី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ តា​ដោល​ទី​៣​ឃុំ អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​ ។ ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ ខន ជីវៈ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​មាន​ទីលំនៅ​ភូមិ តា​ដោល​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

ទាក់ទិនហេតុការណ៍ខាងលើ ត្រូវនគរបាល​ឱ្យ​ដឹង​ថា​​ ជនសង្ស័យ​បាន​ជេរ​បញ្ចោរ​ប្រមាថមើលងាយ​ជន​រង​គ្រោះ ​ដែល​ជា​ឪពុកចុង ។ ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​សួរនាំ ត្រូវជនសង្ស័យ​​​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ម្តាយក្មេក​ និង​យក​កាំបិត​ផ្គាក់​មករ​កកាប់​ជន​រង​គ្រោះ តែ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ និង​ដក​យក​កាំបិត​បាន ។

បន្ទាប់​មក​ ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅព្រៃ ដេ​ី​ម្បី​យក​ជន​សង្ស័យ​​ទៅ​ធ្វើការ​អប់រំ​ណែនាំ ក្រោយ​ពេល​ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើការ​អប់រំ​ណែនាំ​រួច​ បាន​ឲ្យ​ជន​សង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពេល​ទៅ​ដល់​ផ្ទះ​វិញ ​ជនសង្ស័យ​បាន​យក​កាំបិត​ផ្គាក់​ខាងលើ​ពី​អ្នក​ជិតខាង​វិញ​ហើយ​កាន់​ដេ​ី​រ​ទៅ​ឈរ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ រួច​ស្រែក​គំរាម​ថា អញ​នឹង​សម្លាប់​ចោល​មួយ​គ្រួសារ​។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​អំពៅព្រៃ​។

អត្ថបទសរសេរ ដោយ