ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុទ្ធតែពួកឈាមរាវកក្លាក់ ជិះកា.ប់គ្នាអត់​អា​សូរ​ជីវិតម្នាក់ៗ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​ម​បក្សពួក​​ ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បាន ​ខណៈ​ក្រុម​ក្មេង​ស្ទាវ​ទាំង​​នេះ​ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​កាប់សម្លាប់​ជន​រង​គ្រោះ​ម្នាក់​ បណ្តាលឱ្យបាត់បង់ជីវិត​​នៅ​ក្នុង​ថ្លុកឈាម ​​កើតឡើង​កាលពី​វេលា​ម៉ោង១០និង១៥​នាទី​យប់ថ្ងៃ​ទី​៨ ឧសភា​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​ម​បក្សពួក​​ ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បាន ​ខណៈ​ក្រុម​ក្មេង​ស្ទាវ​ទាំង​​នេះ​ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​កាប់សម្លាប់​ជន​រង​គ្រោះ​ម្នាក់​ បណ្តាលឱ្យបាត់បង់ជីវិត​​នៅ​ក្នុង​ថ្លុកឈាម ​​កើតឡើង​កាលពី​វេលា​ម៉ោង១០និង១៥​នាទី​យប់ថ្ងៃ​ទី​៨ ឧសភា​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១ ទល់មុខ​មន្ទីរ​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ខេត្ត​ ក្នុងភូមិ​៣​សង្កាត់​រកា​ក្នុង ​ក្រុង​ដូន​កែវ​ខេត្តតាកែវ ។

នគរបាល​ព្រហ្ម​ទ​ណ្ទ​ក្រុង​ដូន​កែវ​ឱ្យដឹង​ថា ​ជន​រង​គ្រោះ​​មានឈ្មោះ ប៉ុ​ល រឿ​ន ​​អាយុ​១៧​ឆ្នា​ ​រស់នៅ​ភូមិ​ចក​សង្កាត់​រកា​ក្នុង ​ក្រុង​ដូន​កែវ ​ត្រូវ​​​ក្រុម​ជនសង្ស័យ​ជា​ក្មេង​ស្ទាវ​យក​ពូថៅ​កាប់​ជា​ច្រើន​ពូថៅ​ ។ តែ​ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​ម្នាក់​ក៏ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​បាន។

​ករណី​ក្រុម​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​នេះ​ យើង​មិនដឹង​ថា​ ជិះ​ម៉ូតូ​ដេញ​គ្នា​មកពីណា​នឹង​មាន​ទំនាស់​គ្នា​ចេញពី​ណា​មកនោះទេ ។ ប៉ុន្តែ​​ដេញ​កាប់​គ្​ដូច​រឿង​ភាគ​ចិន​យ៉ាង​អនាធិបតេយ្យ​​បំផុត ។ ដោយ​ជនរ​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ​ បាន​បុក​នឹង​ភ្នូ​ក​ខ្សាច់​ឌួ​ល​ម៉ូតូ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ព្រួត​កាប់តែម្តង ។

អត្ថបទសរសេរ ដោយ