ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូថ្មីសន្លាងនិងមួកសុវត្ថិ​ភាព​ចំនួន២ បាន​ប្រគល់​ដល់ដៃ​ម្ចាស់​​ខ្លួន​​ហើយ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​នាយិកាក្រុមហ៊ុន​ម៉ូតូ​​យីហោ«​ក្រុមហ៊ុន អប់​ប៉ា ត្រេ​ឌី​ង ឯ​.​ក​» ដែល​មាន​ទីតាំង ស្ថិត​នៅផ្ទះ​លេខ​២៦៤ ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​នាយិកាក្រុមហ៊ុន​ម៉ូតូ​​យីហោ«​ក្រុមហ៊ុន អប់​ប៉ា ត្រេ​ឌី​ង ឯ​.​ក​» ដែល​មាន​ទីតាំង ស្ថិត​នៅផ្ទះ​លេខ​២៦៤ ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​មាន​អាក់​ខោ​ន
​ហ្វេ​ស​ប៊ុ​ក (Kunthea Lim) បាន​ផ្ញើ​ម៉ូតូ​១​គ្រឿងពី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ប៉ៃលិន ​​​នៅ​វេលា​ម៉ោង៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​ឧសភា នេះ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព ជាតំណាង​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ខាងលើ ក៏​ដូច​ជា​តំណាង​ឱ្យ​​សារព័ត៌​មាន​​នៃគេទំព័រ និងកាសែត​កោះសន្តិភាព បាន​យកទៅ​ប្រគល់​ម៉ូតូ​១​គ្រឿង និង​មួក​សុវត្ថិភាព​ចំនួន​ពីរ​ជូន​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ម្នាក់ ដែល​បាន​ដុត​ម៉ូតូ​ចាស់​ខ្លួន​ចោល​នោះហើយ​ ។

សូមរំលឹកថា កាលពី​ថ្ងៃ​ទី​០១ ​ឧសភា ព្រោះ​តែ​ខឹង​នគរបាល​ផាកពិន័យ​ជាង​១០​ម៉ឺន​រៀល ខណ​:​រូបគេ​ប្រញាប់​យក​កូន​ទៅ​ដេរ​របួស​ក្បាល ដែល​មែកឈើ​ធ្លាក់​ចំ ហើយ​សុំ​បង់​ឱ្យ​នគរបាល​ត្រឹម​២​ម៉ឺន​រៀល លុះ​អត់​​ទទួលយក ក៏​ដុត​ម៉ូតូ​ចោល​តែ​ម្តង ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ដែល​ទទួល​បាន​ម៉ូតូ​ពី​ក្រុមហ៊ុន​ខាងលើ មាន​ឈ្មោះ ដួង វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ប្រពន្ធឈ្មោះ ថាប់ ឡា​ត់ អាយុ​២៥​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ ប្រុស​២ ស្រី​១ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មាន​ជីវភាព​ក្រីក្រ ។

បុរស​ ដួង វិ​ឆ័​យ ដែល​ទទួល​បាន​ម៉ូតូ​១​គ្រឿងបានឱ្យ​ដឹង​ថា លោក​និង​ក្រុម​គ្រួសារ ពិតជា​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង​ពន់ពេក មិនដឹង​យក​អ្វី​ទៅ​ប្រៀបផ្ទឹមបាន​​នោះ​ទេ ហើយ​ក៏​សូម​លើ​កម្រាមដៃ​១០ ថ្លែង​អំណរ​គុណ​ដល់​នាយិកា​ក្រុមហ៊ុន​ម៉ូតូ ឱ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ប្រកប​របរ​រក​ទទួលទាន​ឱ្យ​បាន​ជោគជ័យ​គ្រប់ពេលវេលា ជា​ពិសេស​សូម​ឱ្យ​នាយិកា​ក្រុមហ៊ុន​ម៉ូតូ​ជួប​តែ​មនុស្ស​ល្អ ។

ចំណែក លោកង៉ែត ទូច ជា​ឪពុកក្មេក និងជា​មេ​ភូមិ​ទួល​ខ្ពស់ ក៏​បាន​ថ្លែងអំណរគុណ ដល់លោកផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​ជួយ​អន្តរ​គម​ន៍ និង​លើកលែងទោស​ឱ្យ​កូន​ប្រសារ​របស់​គាត់ ដែល​ល្មើស​​នឹង​ច្បាប់​ចរាចរណ៍ ហើយ​បែរជា​ដុត​ម៉ូតូ​ផ្គើន​នឹង​សមត្ថកិច្ច​នគរបាល​ថែមទៀត ។ លោក​ក៏​ថ្លែង​អំណរ​គុន​ដល់​ម្ចាស់​ក្រុមហ៊ុន​ម៉ូតូ និង​អរគុណ​ដល់​ក្រុមហ៊ុន​កាសែត​កោះសន្តិភាព ដែល​បាន​ជួយ​ចុះ​ផ្សាយ​ព័ត៌មាន ដើម្បី​ឱ្យ​មហាជន​ឃើញ និង​ដឹង​ឮ​កុំឱ្យ​យកតម្រាប់​តាម​កូន​ប្រសារ​របស់​គាត់ ព្រោះ​កំហឹង​នាំ​ឱ្យ​ខាតនាំ​ឱ្យ​ខូច និង​នាំ​ឱ្យ​ខុស​ផង​ដែរ ។

លោក​បញ្ជាក់​ថា កូន​ៗ​របស់​ពួក​គាត់ ពិតជា​ក្រីក្រ​ប្រាកដ​មែន សូ​ម្បី​តែ​ផ្ទះ​ដែល​ត្រូវ​ខ្យល់​បក់​ប៉ើង​ដំបូល​កាលពី​ភ្លើង​លាយ ខ្យល់​កន្ត្រាក់​ប៉ុន្មាន​ថ្ងៃមុន ក៏​អត់​មាន​ប្រាក់​ទិញ​ស័ង្កសី​ប្តូរ​ជួសជុល​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​កូន​ៗ​របស់​គាត់ អត់​មានការ​ងារ​ធ្វើ​ទៀត ដោយ​ធ្វើស្រែ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។ លើស​ពី​នេះ គាត់​ក៏​បាន​ណែនាំ​កូន​ៗ របស់​ខ្លួន ឱ្យ​ឈប់​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ទៀត ព្រោះ​បាន​ម៉ូតូ​ថ្មី​១​គ្រឿង មាន​គ្រប់លក្ខណ​:​អស់ហើយ គឺ​មាន​មួកកញ្ចក់ ស្លាក​លេខ កាត​គ្រី ដូច្នេះ​បើសិនជា​ខុស​នឹង​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃ​ណាមួយ ត្រូវ​តែ​ដោះស្រាយ​តាម​សន្តិវិធី ព្រោះ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិ​ភាពខ្លួនឯង និង​អ្នក​ដទៃ ។

សូម​បញ្ជាក់​ថា ម៉ូតូ​ចាស់ ដែល​នគរបាល​ចរាចរណ៍ ស្រុក​សាលា​ក្រៅ ផាក​ករណី​អត់​មួក និង​កញ្ចក់​កាលពី​វេលា​ម៉ោង៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ​ឧសភា ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​បាន​យក​ចេញ ទៅ​ផ្ទះ​នៅឡើយ​ទេ ទាល់តែ​រក​ប្រាក់​ចំនួន​១២០០០០​រៀល​បង់ថ្លៃ​ផាក​រួច ទើប​អាច​យក​ចេញ​បាន នេះ​បើ​តាម​សម្តី​របស់​ម្ចាស់​ម៉ូតូ​ខាងលើ ៕

អត្ថបទសរសេរ ដោយ