ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​មៀន​ប៉ៃលិន និង​ផ្លែស្វាយ​អាច​ត្រូវប៉ាន់​ដោយ​ការ​បើក​ទីផ្សារ​ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រភព​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងកសិកម្ម​បានអោយ​ដឹង​ថា ក្រសួង​កំពុង​ចរចា​ជាមួយនឹង​ភាគី​ចិន ដើម្បី​រក​មើល​លទ្ធភាព​នៃ​ការ​នាំ​ចេញ​ទំនិញ​ផ្លែ​មៀន​ទៅ​កាន់​ប្រទេស​ចិន ។ មន្ត្រី​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ រូប​នេះ​និយាយ​ថា កម្ពុជា​មើលឃើញ​ចិន​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ។ លោក​និយាយ​ថា ដូច្នេះ​យើង​កំពុង​តែ​ចរចា…

ប្រភព​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងកសិកម្ម​បានអោយ​ដឹង​ថា ក្រសួង​កំពុង​ចរចា​ជាមួយនឹង​ភាគី​ចិន ដើម្បី​រក​មើល​លទ្ធភាព​នៃ​ការ​នាំ​ចេញ​ទំនិញ​ផ្លែ​មៀន​ទៅ​កាន់​ប្រទេស​ចិន ។

មន្ត្រី​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ រូប​នេះ​និយាយ​ថា កម្ពុជា​មើលឃើញ​ចិន​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ។

លោក​និយាយ​ថា ដូច្នេះ​យើង​កំពុង​តែ​ចរចា ដើម្បី​សម្រេច​បាន​ពិធីសារ​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ និង​ផ្លែ​មៀន​ប៉ៃលិន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា បើសិនជា​យើង​អាច​បើក​ទីផ្សារ​ទៅ​កាន់​ប្រទេស​ចិន​មែន​នោះ យើង​គិត​ថា វា​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​យើង​ដែល​ដាំ​ផ្លែ​មៀននៅ​ប៉ៃលិន និង​ផ្លែស្វាយ​ស្រស់ ។

កន្លង​មក​ប្រជាជន​ដែល​ដាំ​ដំណាំ​ច្រើន តែ​រអ៊ូ​រឿង​រកស៊ី​ខាត និង​គ្មាន​ទីផ្សារ ។

ដូច្នេះ​ការ​ជួយ​រក​ទីផ្សារ​ដល់​ប្រជា​កសិករ គឺជា​រឿង​ដ៏​ចាំបាច់​មួយ​សម្រាប់​ជួយ​ដល់​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ