ហាងឆេងលុយខ្មែរយ៉ាងម៉េចដែរធៀបជាមួយលុយជប៉ុន និង អាមេរិក !


រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅក្នុងសប្តាហ៍នេះមានការប្រែប្រួល រាល់ថ្ងៃតែម្តងធៀបនឹងប្រាក់យ៉េនជប៉ុន ប៉ុន្តែបើធៀបជាមួយដុល្លារអាមេរិកវិញ គឺប្រែប្រួល តិចតួចតែប៉ុណ្ណោះ ។ ធនាគារ ជាតិនៃកម្ពុជា កាលពីថ្ងៃទី ៨ខែឧសភា ឆ្នាំ ២០២០ មកនេះ បានឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូល ៣៨៦០ រៀល លក់ចេញ ៣៨៩៩ រៀល ខណៈ ដែលកាលពីថ្ងៃទី ៧ ឧសភា ទិញចូល ៣៨៦៥ រៀល លក់ចេញ ៣៩០៤ រៀល ។

ទន្ទឹមនេះដែរ គឺកាលពីថ្ងៃទី ៥ ឧសភា ១០០ យ៉េនជប៉ុន ទិញចូល ៣៨៥២ រៀល លក់ ចេញ ៣៨៩០ រៀល ហើយដែលកាលពីថ្ងៃទី ៤ ឧសភា ទិញចូល ៣៨៤៥ រៀល និងលក់ ចេញ ៣៨៨៤ រៀល ។

ជាមួយគ្នានេះដែរហាងឆេងប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនៅក្នុងសប្តាហ៍នេះ គឺកាល ពីថ្ងៃទី ៨ ឧសភា ១ ដុល្លារស្មើនឹង ៤១០៦ រៀល ដែលកាលពីថ្ងៃទី ៧ ឧសភា ១ ដុល្លារស្មើ នឹង ៤១០៦ រៀល ។ ដោយឡែកកាលពីថ្ងៃទី ៥ ឧសភា ១ ដុល្លារស្មើនឹង ៤១០៤ រៀល ហើយកាលពីថ្ងៃទី ៤ ឧសភា ដើមសប្តាហ៍នេះគឺ ១ ដុល្លារស្មើនឹង ៤១០៤ រៀល ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ