ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង​៖ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ហើយ​ស្វាគមន៍​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​អនុវត្ត​ច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ក្នុង​មួ​យស​ប្តា​ហ៍​មកនេះ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះបើ​ប្រៀបធៀប និង​ស​ប្តា​ហ៍​មុន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ក្នុង​មួ​យស​ប្តា​ហ៍​មកនេះ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះបើ​ប្រៀបធៀប និង​ស​ប្តា​ហ៍​មុន ។

ការ​បញ្ជាក់​របស់​សម្ដេច​ស ខេ​ង បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​ពង្រឹង​ច្បាប់​ចរាចរណ៍​ពី​ថ្ងៃ​ទី​១ ខែឧសភា​កន្លង​មក ។ សម្ដេច ស ខេ​ង ក៏​បាន​ប្រកាស​ស្វាគមន៍​ទទួលយក​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ផង​ដែរ ។

សម្ដេច​ស ខេ​ង បាន​សរសេរ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​អរុណសួស្តី​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​! ថ្ងៃ​ម្សិលមិញ​នេះ​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មក​» ។ សម្តេច​បន្ត​ថា លទ្ធផល​គួរ​កត់សម្គាល់ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ គឺ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានការ​ថយ​ចុះ បើ​ប្រៀបធៀប​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​មុន​មានការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ។

សម្តេច​ថា​៖​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ក៏​ដូច​ជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ ។ ជា​ពិសេស​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ផ្ទាល់​តែ​ម្តង ដែល​សុទ្ធតែ​ជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា និង​កែ​លំអរ ។

សម្តេច​បញ្ជាក់​ថា​៖« ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់​ក្នុង​ន័យ​ស្ថាបនា និង​កែ​លំអរ​ថែម​ទៀត ដើម្បី​បន្ត​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង គឺ​មាន​ន័យ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាន់តែ​ថយ​ចុះ​ចំនួន​អ្នក​ស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀបរៀបរយ​ល្អ​ប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ