ប៉ូលិសឆ្មក់ហ្វូង​អ្នកលេងជល់មាន់​កំពុង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​


ខេត្តមណ្ឌលគិរី​៖ ​ទីតាំង​​ល្បែង​បញ្ជល់មាន់​មួយ​កន្លែង ​ត្រូវ​បាន​សមត្ថកិច្ច​ចុះបង្ក្រាបភ្លាមៗ ធ្វើឱ្យអ្នកលេង​រត់ជាន់​ជើងគ្នា ខណៈ​អ្នក​លេងកំពុងលេងស្រែកហ៊ោកញ្ជ្រៀវ​ ​។

សេចក្តី​រាយ​ការ​ណ៍បាន​ឱ្យ​ដឹង​ទៀតថា ការ​ឆ្មក់​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​នៅទីតាំង​នេះ ​​កម្លាំង​ប៉ុស្តិ៍​​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២ ​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ​ឧសភា ស្ថិតត្រង់នៅ​ចំណុច​ដី​ទ្បូ​ត៍​ក្បែរ​​អូរ ​ស្ថិតក្នុង​ភូមិ​​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ ។

ការបង្ក្រាប​ផ្អើល​មនុស្សរត់គេច​ខ្លួន​អស់​នេះ ត្រូវ​​​សមត្ថកិច្ច​​​រឹបអូស​បាន​តែ​ម៉ូតូ​៣គ្រឿង យក​ទៅ​រក្សា​ទុក​បណ្តោះ​​អាសន្នប​៉ុណ្ណោះ ​។

បច្ចុប្បន្ន ​​ម៉ូតូ​​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ ​រង់ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះ​ស្រាយ ចាំមើល៍ពួកគាត់ហ៊ានមកយកម៉ូតូទៅវិញទេ?

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ