ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​២០​ថ្ងៃ​ជាប់​គ្នា ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​២០​ថ្ងៃ​ជាប់​គ្នា​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹ​ត​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​២០​ថ្ងៃ​ជាប់​គ្នា​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹ​ត​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី និង​គ្មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។

ការ​បញ្ជាក់​របស់​ក្រសួង ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ ជា​សះស្បើយ​ចំនួន​១២០​នាក់ ក្នុង​ចំណោម​១២២​នាក់ គឺ​នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

សូម​ជម្រាប​ថា អស់​រយៈពេល​ប្រមាណ​ជាង​២០​ថ្ងៃ​មក​ហើយ កម្ពុជា​គ្មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នោះ​ទេ តែ​ក្រសួងសុខាភិបាល​ក៏​ដូច​ជា រាជរដ្ឋាភិបាល​នៅ​តែ​ទទូច និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​សុវត្ថិភាព​សុខភាព ពោល គឺ​ធ្វើ​យ៉ាងណា​អនុវត្ត​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ឲ្យ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ