ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​លើ​ជំនាញ​ទន់​ដល់​កម្មករ​ដែល​បាត់បង់​ការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពេល​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ កាន់តែ​ច្រើន បាន​ប្រ​ឈ ម​នឹង​ការ​បាត់បង់​ការងារ ដោយសារ​ការ​ព្យួរ ឬ​ការ​បិទ​ដំណើរការ​រោងចក្រ​នោះ ក្រសួង​ជំ នា​ញ​ពាក់ព័ន្ធ…


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពេល​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ កាន់តែ​ច្រើន បាន​ប្រ​ឈ ម​នឹង​ការ​បាត់បង់​ការងារ ដោយសារ​ការ​ព្យួរ ឬ​ការ​បិទ​ដំណើរការ​រោងចក្រ​នោះ ក្រសួង​ជំ នា​ញ​ពាក់ព័ន្ធ និង​វិស័យ​នេះ ក៏​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​ជំនាញ​ទន់​មួយ​ចំនួន​ដល់​កម្មករ កម្មការិនី ដើម្បី​ជា​ទុន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​គ្រា​កំពុង​មាន​អាសន្ន​នេះ ជាក់ស្ដែង​ជា ជំហាន​ដំបូង ក្រសួង​បាន​បណ្ដុះបណ្ដាល​ទៅ​លើ​រោងចក្រ​មួយ​ដែល​មាន​បញ្ហា​កូដកម្ម បា​តុ កម្ម នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ថ្ងៃ​ទី ៧​ខែឧសភា ឆ្នាំ ២០២០ ។

លោក ប្រាក់ ចាន់​ធឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជមាន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ពិភពលោក​ទាំងមូល​រស់នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 ហេតុនេះ សូម​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ជ្រាប​អំពី​បច្ចុប្បន្នភាព​នៃ​ជំងឺ COVID-19 ដែល​ត្រូវ​បាន​ចាត់ទុកជា​បញ្ហា​ធំ​មួយ​ធ្វើ​ឱ្យ​ពិភពលោក​ខ្វល់ខ្វាយ​ជា​ខ្លាំង ដោយសារ​វា​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សេដ្ឋកិច្ច សុខុមាលភាព​សង្គម វិបត្តិ​ផ្លូវចិត្ត សង្គម​ជាដើម ។

លោក​បន្ត​ថា នៅ​ក្នុង​បរិបទ​នៃ​រីក​រាលដាល​ការ​ឆ្លង​ជាស​កល​នៃ​ជំងឺ COVID-19 រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ នឹង​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ក្រសួងសុខាភិបាល​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ និង​ហ្មត់ចត់ ដោយ​ផ្ទាល់​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​កំពុង​បន្ត​ផ្សព្វផ្សាយ​អប់រំ ស្តី​ពី​ជំងឺ COVID-19 នេះ​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស ដើម្បី​ផ្ដល់​ចំណេះដឹង​ពី​សុខភាព​សាធារណៈ លើ​ការ​បង្ការ​ខ្លួន​ឲ្យ​ចៀស​ផុត​ពី​ការ​ឆ្លង ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន ចេញ​នូវ​សេចក្តីណែនាំ​បន្ថែម​ជា​បន្តបន្ទាប់ ថែម​ទាំង​បាន​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ធ្វើ សកម្មភាព​ផ្សព្វផ្សាយ និង​បង្រៀន​ដល់​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក រោងចក្រ សហគ្រាស ពី​វី​ធី​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​COVID-19 ។

លោក​បន្ថែម​ថា ទោះបីជា​ជំងឺ COVID-19 ឆ្លង​តិច​នៅ​កម្ពុជា ហើយ​បានជា​សះ ស្បើយ​ច្រើន​ក៏​ពិតមែន តែ​ពិភពលោក​ទាំងមូល ក៏​ដូច​ជា​ប្រជាជន និង​រាជរដ្ឋាភិបាល​ក៏ នៅ​តែ​មានការ​ព្រួយបារម្ភ​ចំពោះ​រលក​នៃ​ការ​ឆ្លង​ជា​ថ្មី​នៃ​មេរោគ​កូ​វី​ដ​-១៩ នេះ ល្គឹក​ណា​គេ មិន​ទាន់​រក​ឃើញ​វាក់​សាំង​ការពារ​នៅឡើយ ។ ហេតុនេះ​លោក បាន​អំពាវនាវ​ដល់​បង ប្អូន​កម្មករ កម្មការិនី​ក្នុង​រោងចក្រ​នេះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន កុំ​ធ្វេសប្រហែស ភ្លេចខ្លួន និង​ខិត ខំ​ចូលរួម​អនុវត្ត​នូវ​រាល់​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ព្រោះថា​វិធាន ការ​របស់​រាជរដ្ឋាភិបាល​គឺជា​ការ​គិតគូ​ដល់​សុខទុក្ខ ការ​ការពារ​ពី​ការ​ឆ្លង​មេរោគ COVID-19 ការពារ​ផលប្រយោជន៍​ជាក់ស្ដែង​របស់​បងប្អូន​ម្នាក់​ៗ​ពិតប្រាកដ ស្រប​តាម​សភាពការណ៍ ជាក់ស្ដែង ។

លោក​បាន​ស្នើ​ដល់​បងប្អូន​កម្មករ និយោជិត ដែល​ធ្វើការ​នៅ​រោងចក្រ​ប្រូ​ដ​ឡែ​ន​នេះ ខិតខំ​ត្រងត្រាប់​ស្ដាប់​ការ​បកស្រាយ​របស់​មន្ដ្រី​ជំនាញ​របស់​ក្រសួង ក៏​ដូច​ជា​លោកគ្រូ​អ្នក គ្រូ​ដែល​នឹង​បង្រៀន​នា​ពេល​នេះ ។ ការ​សិក្សា​រយៈ ២​ថ្ងៃនេះ មាន​លក្ខណៈ​ពិសេស​ដោយ ឡែក ព្រោះ​របៀប​រៀបចំ​ការ​រៀន​នេះ ប្រើប្រាស់​កន្លែងធ្វើការ​ជា​ថ្នាក់រៀន ខុស​ពី​បទដ្ឋាន សិក្សា​ផ្សេង​ៗ ។

យោង​តាម​របាយការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក ជើង​កម្ពុជា បាន​បង្ហាញ​ថា បច្ចុប្បន្ន​មាន​រោងចក្រ​ប្រមាណ ១៨០ រោងចក្រ​បាន​ព្យួរការងារ រួច​ហើយ ហើយ​រោងចក្រ​ប្រមាណ​ជាង ៦០ ទៀត​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរ ហើយ​មាន កម្មករ​ប្រមាណ ១៥ ម៉ឺន​នាក់​ហើយ​បាត់បង់​ការងារ និង​អាច​កើនឡើង​ដល់ ២០ ម៉ឺន​នាក់ នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ