ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ក្លាយជា​ឱកាស​សម្រាប់​អ្នក​ផលិត​អាហារ​ក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ចង្វាក់​ផលិតកម្ម​មួយ​ចំនួន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ដោយ​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ បែរជា​សកម្មភាព​ចង្វាក់​ផលិតកម្ម​ផលិត​អាហារ នៅ ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​ខ្ពស់​ទៅ​វិញ ។ នេះ​បើ​តាម​លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ចង្វាក់​ផលិតកម្ម​មួយ​ចំនួន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ដោយ​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ បែរជា​សកម្មភាព​ចង្វាក់​ផលិតកម្ម​ផលិត​អាហារ នៅ ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​ខ្ពស់​ទៅ​វិញ ។ នេះ​បើ​តាម​លោក​ឧកញ៉ា តែ តាំង ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម ឱ្យ​ដឹង​នៅ​ក្នុង​សន្ន​សី​ទ​សារព័ត៌មាន​កាលពី ថ្ងៃ​ទី ៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការគណរដ្ឋមន្ត្រី ។

លោក​ឧកញ៉ា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ ១៩ នេះ គេ​មើលឃើញ ថា ផល​ប៉ះពាល់​ទៅ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក៏​មាន​ដែរ ក៏​ប៉ុន្តែ​សម្រាប់ ឧស្សាហកម្ម​ផលិត​ចំណីអាហារ​មិនសូវ​រង​ផល​ប៉ះពាល់ ឬ​មិន​ប៉ះពាល់​ទេ​ខណៈ​វិស័យ ឧស្សាហកម្ម​កាត់ដេរ​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ។ លោក​បន្ត​ថា ៖ «​ខ្សែ​ចង្វាក់​ផលិតកម្ម អាហារ ឃើញ​ថា​នៅ​តែ​ដំណើរការ និង​មានការ​លក់​កើនឡើង នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ ១៩ ផ្ទុះ​ឡើង ធ្វើ​ឱ្យ​អ្នក​ផលិត​បាន​ជំរុញ​ការ​ផលិត​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​» ។

លោក​ឧកញ៉ា​បន្ត​ថា អំឡុង​ពេល​កូ​វី​ដ ១៩ ផ្ទុះ​ឡើង​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​នី មួយ​ៗ​ដូច​ជា កម្ពុជា វៀតណាម និង​ថៃ បាន​ពង្រឹង​តាម​ច្រកព្រំដែន ដោយ​មិន​អនុញ្ញាត​ឱ្យ មានការ​ឆ្លងកាត់​ទូលំទូលាយ​ដូច​មុន ធ្វើ​ឱ្យ​ទំនិញ​ត្រូវ​នាំ​ចេញ​នាំ​ចូល​នៃ​ប្រទេស​ទាំងនោះ ក៏​តឹងតែង ។ នៅ​ពេល​មានការ​តឹងតែង​បែប​នេះ ទំនិញ​ដែល​ត្រូវ​នាំ​ចូល​មក​កម្ពុជា ក៏​បាន កាត់​បន្ថយ​ដែរ ធ្វើ​ឱ្យ​តម្រូវការ​នៅ​កម្ពុជា កើនឡើង​ខ្លាំង ដែល​ជំរុញ​ឱ្យ​អ្នក​ផលិត​ក្នុងស្រុក ត្រូវ​បង្កើន​ការ​ផលិត​បន្ថែម ហើយនឹង​អាច​ក្លាយជា​ឱកាស​សម្រាប់​អ្នក​ផលិត​ក្នុងស្រុក ។

លោក​ឧកញ៉ា​បន្ថែម​ថា ទន្ទឹម​នឹង​នោះ​ដែរ ដោយសារ​តែ​សហគ្រិន​មួយ​ចំនួន មិន​មាន​ប្រ ភព​ទុន​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​អាជីវកម្ម ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ ពង្រីក​បន្ថែម​នូវ​ខ្សែ ចង្វាក់​ផលិតកម្ម ទោះបីជា​ពេល​នេះ​ជា​ឱកាស​ក្នុង​ការ​ពង្រីក​ខ្លួន​ឱ្យ​កាន់តែ​ធំ​យ៉ាងណា​ក្ដី ។ លោក​បាន​ស្នើ និង​ជំរុញ​អោយ​ធនាគារ SME ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​មិន​ថា​នៅ តាម​បណ្ដា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ឈា ឡាយ​ហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យ​ដឹងផង​ដែរ​ថា សហ​គ្រា ស​ខ្នាត​តូច និង​មធ្យម​កម្ពុជា ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​គាំទ្រ​ដល់​ផ្នែក​ធំ​ៗ​ដទៃ​ទៀត ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា ដូច្នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​វិស័យ សហគ្រាស​ធុន​តូច និង​មធ្យម ។ លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ១,១​លាន​នាក់​ដែល​ជា​កម្លាំង​ការ ងារ​មួយ​ធំ​សម្រាប់​ទ្រទ្រង់​កំណើន​ជីវភាព​របស់​ពលរដ្ឋ​» ។លោក​បន្ត​ទៀត​ថា ក្នុង​ពេល​កូ​វី​ដ ១៩ បាន​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា សហគ្រាស ខ្លះ​រង​ផល​ប៉ះពាល់ និង​ខ្លះ​ទៀត​រង​ផល​ប៉ះពាល់​តិចតួច ឬ​ស្ទើរតែ​មិន​ប៉ះ​តែ​ម្ដង ដូច្នេះ​ហើ យ​ទើប​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ដំណើរការ​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​មានការ​ប្រាក់​ទាប សម្រាប់​សហគ្រាស​អាច​មាន​ទុន​ក្នុង​ការ​ពង្រីក​អាជីវកម្ម ។

លោក លាង ឡេ​ង ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ លាង ឡេ​ង បាន ឱ្យ​ដឹងផង​ដែរ​ថា វា​ជា​ការ​ពិត​ណាស់​សហគ្រាស​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់ និង​មួយ ចំនួន​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​នោះ​ទេ ជាក់ស្ដែង​ផលិតផល​របស់​ខ្លួន​ក៏​បាន​បាត់​ទីផ្សារ​ពី​អតិ ថិ​ជន​ជា​ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ​មួយ​ចំនួន​ផង​ដែរ ក៏​ប៉ុន្តែ​បាន​កើនឡើង​មក​វិញ​នូវ អតិថិជន​ជា​លក្ខណៈ​បុគ្គល ដូច្នេះ​ហើយ​ទើប​សហគ្រាស​លោក​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​នោះ ទេ គឺ​តិចតួច ។

លោក​បន្ត​ថា ចំពោះ​សហគ្រាស​ផ្សេង​ទៀត​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ទេ តែ​វា​បាន កើនឡើង​ទៅ​វិញ ដូច​ជា​ផលិតផល​ត្រីងៀត ត្រីឆ្អើរ ប្រហិត និង​ចំណី អាហារ​ផ្សេង​ទៀត ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ទិញ​អាហារ​ណា​ដែល​រក្សា​ទុក​បាន​យូរ​សម្រាប់​បរិភោគ​ក្នុង​ន័យដើម្បី​ការពារ​ជំងឺ​កូ​វី​ដ ១៩ ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា មាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម ទូ​ទាំង​ប្រទេស​រុ​ប​ប្រមាណ ៥៣​ម៉ឺន​សហគ្រាស ក៏​ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​សហគ្រាស​ប្រមា ណ​តែ​ជាង ៧​ម៉ឺន​ប៉ុណ្ណោះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិ ទ្យា និង​នវានុវត្តន៍ ដូច្នេះ​ហើយ​ទើប​សហគ្រាស​យ៉ាងច្រើន មិន​ទទួល​ការ​លើកទឹកចិត្ត ផ្ទាល់​ពី​រដ្ឋាភិបាល និង​មិនដឹង​ពី​ព័ត៌មាន​ផ្សេង​ៗ​ពី​រដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ